អាវុធហត្ថ​ខេត្តកំពង់ចាម សហការ​ជាមួយ​អាវុធហត្ថ​ខេត្តកណ្តាល​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ ២ ​នាក់​ប្តី​ប្រពន្ធ​

    កំពង់ចាម ៖ កម្លាំង​អាវុធហត្ថ​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ​២​ នាក់​ជា​ប្តី​ប្រពន្ធ ពីបទ​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

    កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ២ ​នាក់​នៅ​ម៉ោង​១១ ​និង​២០​នាទី ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិរ​ការ​ទ្វា ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

    លោក​ឧ​ត្ត​ម​សេនីយ​ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម បានឱ្យដឹងថា ការបង្ក្រាប បទល្មើស​គ្រឿងញៀន គឺ​​ធ្វើ​តាមបែប​ភ្លៀងរលឹម ជាក់ស្តែង​ជនសង្ស័យ​ឈ្មោះ ងួន រដ្ឋា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​រការ​ទ្វា ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ និង​ប្រពន្ធ ឈ្មោះ ហ៊ឹ​ម ស្រី​ចាន់ អាយុ​២៨​ឆ្នាំ រស់នៅ ភូមិ​ទួល​រកា ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ត្រូវបាន​កម្លាំង​អាវុធ​ស្រុក​ស្រី​សន្ធរ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល ធ្វើ​ឃាត់ខ្លួន រួម​នឹង​វត្ថុតាង​ជាក់ស្តែង​សង្ស័យ​ជា​ថ្នាំញៀន​ (​ម៉ា​ទឹកកក​)​ ចំនួន​១​កញ្ចប់​ធំ និង​សម្ភា​រៈជក់​និង ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​

    លោក​បន្តថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​ បន្ទាប់ពី​មានការ​ឯកភាព​ផ្នែក​ផ្លូវច្បាប់​ពី លោក លឹម សគ​ន្ថា ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្តកណ្តាល  ហើយ​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​ប្រគល់ជូន អាវុធហត្ថ​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread