samsung-banner
adverise with khmeread

បង្ក្រាប ទីតាំង​ជល់​មាន់ និង​បាញ់អាប៉ោង ដកហូត​ម៉ូតូ​ជាង​ ៥០​ គ្រឿង មាន់​៩​ក្បាល​, អ្នកញៀន​ល្បែង​រត់​អស់​

Untitled 1

    ភ្នំពេញ ៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរងខណ្ឌ នៅ​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​នេះ បាន​ដឹកនាំ​កម្លាំង​សន្តិសុខ និង​សមត្ថកិច្ច​ជាច្រើន​នាក់ ចុះទៅ​បង្ក្រាប​ទីតាំង​ជល់​មាន់ និង​បាញ់អាប៉ោង​មួយ កន្លែង ស្ថិតនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ដោ​យក​ហូត​វត្ថុតាង​មួយចំនួនធំ តែ​អ្នក​លេងល្បែង​នាំគ្នា​រត់​អស់។​

    លោក ឃឹម ស៊ុន​សូ​ដា បាន​បញ្ជាក់ថា សម្រាប់​ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ជាង​ ៥០ ​គ្រឿង, មាន់​ជល់​ ៩ ​ក្បាល ព្រមទាំង​សម្ភារៈ​ល្បែង​មួយចំនួនទៀត​ផងដែរ​។​

    លោក ឃឹម ស៊ុន​សូ​ដា បាន​បន្តថា លោក​នឹង​ចុះបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឱ្យ​ទាល់តែ​អស់ នៅក្នុង​មូលដ្ឋាន​របស់លោក​ក៏ដូចជា សង្វៀន​ជល់​មាន់​នេះ​ជាដើម ដែល​ធ្វើឱ្យ​មានការ​វឹកវរ រ​ញ៉េ​រ​ញៃ​អនាធិបតេយ្យ នៅក្នុង​មូលដ្ឋាន និង​បង្ក​ឱ្យ​កើតមាន​ហិង្សា វិនាស​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ ជាពិសេស​នោះ គឺ​បង្ក​ឱ្យ​កើត​នៅ​ចោរកម្ម លួច ឆក់ ប្លន់​ជាដើម​។​

    បន្ទាប់មក​ទីតាំង​ជល់​មាន់​លួចលាក់​មួយ​នេះ ត្រូវបាន​អាជ្ញាធរ​ដុត​កម្ទេចចោល​តែម្តង​៕

adverise with khmeread

មតិយោបល់