មេរៀន​ជីវិត​ដ៏​មាន​ឥទ្ធិពល​ទាំង ៥ ដែល​អ្នក​អាច​រៀនសូត្រ​បាន​ពី​សៀវភៅ The Alchemist (​អ្នក​ច្នៃ​រ៉ែ​)

    ​ការអាន​ជា​ជំនាញ​មួយ​ដែល​ជួយ​យើង​បានដឹង​អំពី​គំនិត​ដ៏​អស្ចារ្យ​របស់​អ្នកប្រាជ្ញ​ទស្សនវិទូ អ្នកប្រវត្តិសាស្ត្រ និង មេដឹកនាំ​អស្ចារ្យ​គ្រប់​ជំនាន់​ជាច្រើន​លើ​ពិភពលោក​។ លោក Paulo Coelho គឺជា​អ្នកនិពន្ធ​សៀវភៅ​ដែលមាន​ទឹកដៃ​ដ៏​អស្ចារ្យ​មួយរូប​ផងដែរ​ក្នុងចំណោម​នោះ ដែល​បាន​សរសេរ​សៀវភៅ The Alchemist និយាយ​អំពី​ពិសោធន៍​ជីវិត​ដ៏​អស្ចារ្យ​។ 

​    ​ខាងក្រោម​នេះ​ជា​មេរៀន​ជីវិត​ទាំង ៥ ដែល​លោកអ្នក​អាច​រៀនសូត្រ​បាន​ពី​សៀវភៅ The Alchemist:
​    ​
​    ​១. យើងទាំងអស់គ្នា​ជាជាង​ច្នៃ​រ៉ែ (The Alchemist) ជាមួយ​ថាមពល​ដើម្បី​កសាង​គំនិត​របស់​យើង​ឱ្យ​រស់រាន​ឡើង​
​    ​Alchemy មានន័យថា​ប្រែក្លាយ​ឬ​បង្កើត​អ្វីមួយ​តាមរយៈ​ដំណើរការ​ដ៏​អច្ឆរិយៈ​។ ជា​ការពិត​មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​កែច្នៃ​ជីវិត​របស់ខ្លួន​ឱ្យ​ល្អប្រសើរ​រួចហើយ​ទទួលបាន​ជោគជ័យ​ទេ​។ ជោគជ័យ​កើតឡើង​បាន​ក៏​អាស្រ័យ​ថា​តើ​លោក​អ្នកចេះ​ចាប់យក​ឱកាស​ដើម្បី​ជោគជ័យ​ឬក៏​អត់​។​

​    ​២. ជួនកាល​អ្វីៗ​ដែល​លោកអ្នក​កំពុង​ស្វែងរក​គឺ​នៅ​ចំ​កន្លែង​ដែល​លោកអ្នក​បានចាប់ផ្តើម​នោះឯង​
​    ​ប្រសិនបើ​លោកអ្នក​ចង់បាន​ជោគជ័យ មាន​កិត្តិយស កេរ្តិ៍ឈ្មោះ និង​ទ្រព្យ​ស្តុកស្តម្ភ លោកអ្នក​គឺ​បានទទួល​វា​រួចទៅហើយ នៅពេល​ចាប់ផ្តើម​ប្តេជ្ញាចិត្ត​ធ្វើ​អ្វីដែល​លោកអ្នក​ចង់​ធ្វើ​នៅ​ថ្ងៃ​ដំបូង​មកម្ល៉េះ ទោះបី​វា​បរាជ័យ ឬ​ជោគជ័យ​ក្តី​។ 

​    ​៣. បេសកកម្ម​គឺជា​កត្តា​សំខាន់បំផុត​ក្នុង​ជីវិត​របស់​អ្នក​
​    ​មនុស្ស​គ្រប់រូប​ត្រូវការ​បេសកកម្ម ព្រោះ​វា​ជា​ផ្នែក​មួយ​ដើម្បី​ជំរុញ​លោកអ្នក​ឆ្ពោះទៅមុខ និង​ធ្វើឱ្យ​លោក​អ្នកមាន​គោលបំណង​ច្បាស់លាស់​ក្នុង​ជីវិត​។ នៅពេល​លោកអ្នក​ដឹង​មូល​ហេតុដែល​ត្រូវធ្វើ​អ្វីមួយ​ហើយ លោក​អ្នកនឹង​ប្រឹងប្រែង​រៀនសូត្រ​ចាប់យក​ជំនាញ​នោះ ដើម្បី​បន្ត​បេសកកម្ម​ឱ្យបាន​សម្រេច​។ 

​    ​៤. សៀវភៅ​នេះ​និយាយ​អំពី​ការធ្វើដំណើរ​ជាជាង​និយាយ​អំពី​គោលដៅ​
​    ​នៅពេល​មនុស្ស​ស្រមៃ​គិត​ទៅដល់​គោលដៅ​នេះ​គោលដៅ​នោះ តែ​មិន​បានធ្វើ​សកម្មភាព​អ្វី​សោះ ទីបំផុត​ក៏​បាក់​ទឹកចិត្ត​តស៊ូ ដោយសារ​គោលដៅ​នោះ​ហាក់​ឆ្ងាយ​ហួស​ពី​សមត្ថភាព​ខ្លួន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ អ្វីដែល​សំខាន់​គឺ​រក្សា​ការធ្វើដំណើរ​កុំ​ឈប់ ប្រសិនបើ​លោកអ្នក​ពិតជា​ចង់​សម្រេច​គោលដៅ​មែន​នោះ​។ ជាធម្មតា​ទេ ការធ្វើដំណើរ​តាមផ្លូវ​រមែង​ជួប​ឧបសគ្គ​ចៀស​មិន​រួច​ទេ តែ​វា​គ្រាន់បើ​ជាង​និយាយ​ចោល និង​មិន​ហ៊ាន​ដើរទៅ​មុខ ដោយសារ​ឃើញ​ការលំបាក​ច្រើនពេក​នៅតាម​ផ្លូវ​ឆ្ពោះទៅ​គោលដៅ​នោះ​។ 

​    ​៥. មាន​ឧបសគ្គ​រាប់​តោន​មុននឹង​ឈានទៅរក​ជោគជ័យ​
​    ​មុននឹង​ទទួលបាន​ជោគជ័យ លោកអ្នក​ចាំបាច់​ត្រូវ​ហែល​ឆ្លង​បរាជ័យ​ជាមុនសិន​។ បើកាលណា​មិន​បោះបង់ចោល ឱកាស​ជោគជ័យ​នៅតែមាន​៕ 

1 adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់