adverise with khmeread Danger3

ឃាតករដែលសម្លាប់ផ្តាច់ពូជមួយគ្រួសារបានស្លាប់ដោយឡានកិន

    កំពង់ចាម ៖ ឃាតករដែលសម្លាប់ផ្តាច់ពូជជិតមួយគ្រួសារបានស្លាប់ដោយឡានកិនកាលពីយប់ថ្ងៃទី១ធ្នូនេះ ខណ:ពេលប៉ូលិសគ្រប់ប៉ុស្តិ៍និងស្រុកតាមប្រមាញ់ទាំងយប់ទាំងថ្ងៃ ។
      កម្លាំងប៉ូលិសតាមប៉ុស្តិ៍ក្នុងស្រុកដែលជាប់ព្រំប្រទល់គឺឃុំគគីធំ ឃុំឈូកខ្សាច់ ឃុំទ្រៀល បានរុករកនៅតំបន់អូរតាសែង  ភ្នុំកាភេមដែលជាប់ព្រុំប្រទលឃុំស្ពឺ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាមធ្វើឱ្យមុខសញ្ញាជាឃាតរ រកច្រកចេញរហូតមកដល់ម៉ោង10.30យប់ថ្ងៃទី១ធ្នូឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរនៅចុងភូមិវាលស្ពរក្នុងឃុំគគីធំ ប៉ូលិសបុ៉ស្តិបានស្វែងរកសាច់ញ្ញាតិឈ្មោះស្រី សាង និងកូនដើមរបស់ប្រពន្ធព្រមទាំងមនុស្សជាច្រើនទៀតបានអះអាងថា អ្នកដែលស្លាប់នោះ ត្រូវនឹងខោក្រម៉ៅ អាវសឆ្នូត ពិតជាមុខសញ្ញាប្រព្រឹត្តអំពើឃាតកម្មនៅឃុំស្ពឺស្រុកចំការលើពិតប្រកដមែន។
    គួររំលឹកថា សោកនាដកម្ម​ដ៏​សែន​រន្ធត់មួយបានកើតឡើងបណ្តាលឲ្យជនរងគ្រោះ​៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ដោយសារ​ជនសង្ស័យ​ជា​កូនប្រសារ បាន​យក​កាំបិត​ចាក់​សម្លាប់​ឪពុកក្មេក ម្តាយក្មេក ប្រពន្ធ និង​កូន​របស់​ខ្លួន ដោយ​មិន​ញញើត​ដៃ ។
​     អំពើឃោរឃៅខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៩​នាទី​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។
     ប៉ូលិសបានឲ្យ​ដឹង​ជំហានដំបូងថា ជនសង្ស័យ​មាន​ឈ្មោះ អេង ធី អាយុ​៤៧​ឆ្នាំ​ត្រូវជា​កូនប្រសារ​នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ បាន​យក​កាំបិត​ចាក់​ទៅលើ​ឪពុកក្មេក ម្តាយក្មេកប្រពន្ធនិង​កូន​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​៤​នាក់និង​របួសធ្ងន់​ម្នាក់ ។   ក្រោយពី​ធ្វើ​សកម្មភាព​នេះ​រួច ជនសង្ស័យ​បាន​គេចខ្លួន​ពី​កន្លែងកើតហេតុ​ទាំង​អាការ​ស្រវឹង ។
​     ប៉ូលិស​បន្តថា ជនរងគ្រោះ​ទី​១-ចាន់​ធី សុភា​នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​ប្រពន្ធ (​ស្លាប់​) ទី​២ -ម៉ៅ យៀង ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ជា​ម្តាយក្មេក (​ស្លាប់​) ៣ -ធី សៀង​ហ៊ី ភេទ​ស្រី អាយុ​៦​ឆ្នាំ ជា​កូន​(​ស្លាប់​) ៤ -ធី សីហា ភេទ​ស្រី ជា​កូន ស្លាប់ និង​៥ -ស្វាយ សា​ខន អាយុ​៦៩​ឆ្នាំ ជា​ឪពុកក្មេក រងរបួស​ធ្ងន់ ។​មកទល់​នឹង​ពេលនេះ ពុំទាន់​មាន​ប្រភព​ជាក់​ជា​ក់ណា​មួយ​ថា អំពើ​ឃាតកម្ម​នេះ កើតឡើង​ដោយ​មូលហេតុ​អ្វី​នៅ​ក្នុង​គ្រួសារ​នេះ​ពិតប្រាកដ​នៅឡើយ​៕

adverise with khmeread

មតិយោបល់