1

Roberto Carlos ត្រឡប់​ទៅកាន់​ក្លឹប Real Madrid វិញ​

​តាម​ដឹង លោក Roberto Carlos បាន​សម្រេចចិត្តថា​លោក​នឹង​ត្រឡប់​ទៅកាន់​ក្រុម​យក្ស Real Madrid វិញ​ហើយ​។ បុរស​សញ្ជាតិ​ប្រេ​ស៊ី​ល ដែល​បាន​លេង​ឲ្យ​ក្លឹប​នេះ​នៅ​ចន្លោះ​ឆ្នាំ ១៩៩៦ និង ២០០៧ នឹង​ចាប់ផ្តើម​ធ្វើការ​ជាមួយ​ក្រុមយុវជន​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ដោយ​ធ្លាប់​ឈ្នះ​ពាន​អឺរ៉ុប​បី​ដង​ជាមួយ Real Madrid អតីត​ខ្សែការពារ​ស្លាប​រូបនេះ​នឹង​ធ្វើជា​អ្នកទំនាក់ទំនង​រវាង​ក្រុមយុវជន​និង​លោក Zinedine Zidane ដែល​អ្នក​ទាំងពីរ​ធ្លាប់​លេង​ជាមួយគ្នា​ក្នុង​ចន្លោះ​ឆ្នាំ ២០០១ ដល់ ២០០៦​។​

​លោក Roberto Carlos នឹង​ទទួល​ភារកិច្ច​សំខាន់​ជាមួយ​ក្រុមយុវជន ដែល​ការងារ​របស់គាត់​នឹង​ផ្តោតទៅលើ​ផ្នែក​បច្ចេកទេស​និង​ការអប់រំ​មួយចំនួន​។ គាត់​ក៏​នឹង​ជួយ​ដល់​ការហ្វឹកហាត់​ដល់​ក្រុម​ដើម្បី​ជួយ​លើក​មុខមាត់​ក្រុមយុវជន​របស់​អធិរាជ​ស​ឡើងវិញ​ផងដែរ​។​

​ជាគោលការណ៍ ការងារ​របស់គាត់​គឺមាន​ព្រំដែន​កំណត់​ត្រឹមតែ​ជាមួយ​ក្រុមយុវជន​ប៉ុណ្ណោះ ហើយ​ក្លឹប​គ្មាន​គម្រោង​ឲ្យ​រូបគាត់​ពាក់ព័ន្ធ​នឹង​ការងារ​ជម្រើស​ដំបូង​នៅ​ឈុត​ធំ​នោះឡើយ​នា​ខណៈពេល​បច្ចុប្បន្ន​នេះ​៕

មតិយោបល់