វ៉ៃខ្នោះ​បុរស​ម្នាក់​ចាបរំលោភ​ក្មេងស្រី​អាយុ ​១៥ ​ឆ្នាំ​បានសម្រេច

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​ ១៥​ ឆ្នាំ​បានសម្រេច​កាលពី​ថ្ងៃទី​១២ ​មករា​២០១៧​ ម៉ោង​១​រសៀល នៅ​ចំណុច ភូមិ​តាំង​ឬ​ស្សី ឃុំរកា​ជ​ន្លឹ​ង ស្រុក​ខ្សាច់​ណ្តា​ល ខេត្ត​ណ្តា​ល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ភេទ​ស្រី​ អាយុ​ ១៥ ​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ នៅផ្ទះ​មើល​ប្អូន​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ស្រឿ​ន ផាត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ ក​សិ​​ករ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ (​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ បាន​ជិះ​កង់​ទៅ​បេះ​ផ្លែ​ពុ​ទ្ធ្រា​នៅ​ស្ពាន​ទី​១​ខាងត្បូង​ភូមិ។ ​ពេល​ជិះ​កង់​ជិត​ដល់​ក៏​ត្រឡប់មកវិញ មកដល់​មុខផ្ទះ​ជនសង្ស័យ​មាន​មនុស្ស​ស្រី​ម្នាក់​មិន​ស្គាល់ឈ្មោះ​បាន​ហៅ​ជនរងគ្រោះ​ឱ្យចូល​អង្គុយលេង​ផ្ទះ​ជនសង្ស័យ​។​

    ពេល​ជនរងគ្រោះ​ចូល​អង្គុយ​បាន​បន្តិច​មនុស្ស​ស្រី​នោះបាន​ដើរចេញ​បាត់។​ បន្ទាប់​​មក​ជនសង្ស័យ​ឱ្យ​លុយ​ជនរងគ្រោះ ​១.៥០០​ រៀល​ទៅ​ទិញ​ទឹកអំពៅ​។​ ពេល​ទិញ​បាន​ជនរងគ្រោះ​យកមក​ឱ្យជនសង្ស័យ ហើយ​ជនសង្ស័យ​ឱ្យទៅ​ឈ្មោះ ​អយ អាត់ ១​ថង និង​ជនរងគ្រោះ​១​ថង ខ្លួនឯង​១​ថង។​

    ពេល​ផឹក​ទឹកអំពៅ​អស់​ជនសង្ស័យ​បាន​ចាប់ទាញ​ដៃ​ជនរងគ្រោះ​ចូលក្នុង​បន្ទប់​ក្រោមផ្ទះ​ជនសង្ស័យ​ហើយ ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​បានសម្រេច ហើយ​ជនសង្ស័យ​បាន​គំរាម​ជនរងគ្រោះ​មិន​ឱ្យ​ប្រាប់​ឪពុកម្តាយ​។​

    បញ្ជាក់​ពេល​ជនសង្ស័យ​ចាប់រំលោភ​ជនរងគ្រោះ​នោះ​ឈ្មោះ ​អយ អាត់ ​នៅក្រោម​ផ្ទះ​នោះដែរ​។ ​លុះដល់​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​ជនរងគ្រោះ​បាន​ប្រាប់​ម្តាយ​របស់ខ្លួន​ម្តាយ​ក៏​នាំ​កូន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍រ​កាជ​ន្លឹ​ង រួច​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការ​ដ្នា​ន​ស្រុក បន្ត​អនុវត្ត​នីតិវិធី៕


 

adverise with khmeread