samsung-banner
adverise with khmeread

សាស្ត្រាចារ្យ​បុរាណវិទ្យា ទាល់តែ​ស្លៀកពាក់​បុរាណ​អ៊ីចឹង​ទើប​សិស្ស​រៀន​ចូល​!

1

    ​រូបភាព​ជាច្រើន​សន្លឹក​បង្ហាញ​ពី​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ហាន​ភ្វូ​របស់​ប្រទេស​ចិន ខណៈដែល​សិស្ស​របស់គាត់​លើក​ទូរស័ព្ទដៃ​ឡើង​ថត​ល្បី​ពេញ​អន​ឡាញ​។​

​    ​សាស្ត្រាចារ្យ​នោះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Ajarn Kittichai Pinno ជា​គ្រូ​ផ្នែក​បុរាណវិទ្យា​នៅ​សាកលវិទ្យាល័យ Silpakorn​។ ពេលនោះ​គាត់​បាន​កំពុង​បង្រៀន​ថ្នាក់​មួយ​អំពី​ភាសា​នៅ​តំបន់​អាស៊ាន​។​

​    ​គាត់​បាន​ប្រាប់​ទៅ​វេ​ប​សាយ Morning News កាលពី​ម្សិលមិញ​ថា ប្រតិកម្ម​របស់​និស្សិត​ដំបូង​គឺ​ភ្ញាក់ផ្អើល ប៉ុន្ដែ​ភ្លាមៗ​ពួកគេ​បាន​ចំណាប់អារម្មណ៍​ខ្លាំង​លើ​សាស្ត្រាចារ្យ​តែម្ដង​។​

​    ​សាស្ត្រាចារ្យ​បង្រៀន​ក្នុង​ថ្នាក់​ដដែល​បាន​យក​ស្ទីល​តាម​ដែរនោះ ឈ្មោះ Amornchai Kahakijsokon បាន​និយាយថា "​វា​គឺជា​វិធី​បង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​មួយ​។ ក្មេងៗ​ចាប់អារម្មណ៍​។ ខ្ញុំ​អាច​ប្រាប់​បាន​ថា ពួកគេ​មាន​ភាព​វិជ្ជមាន​ក្នុង​ថ្នាក់​ច្រើន​។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ នៅពេល​សាស្ត្រ​ចា​រ្យ​ធ្វើបែបនេះ​។ ប្រសិនបើ​សិ​ស្សមានភាព​រីករាយ​ក្នុង​ថ្នាក់ ពិន្ទុ​ល្អ​ក៏​តាម​នឹង​ដែរ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់