បង្ក្រាប​បទល្មើស​ជលផល​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​...​ជនល្មើស​រត់​អស់​

    សៀមរាប​ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ល្វែង​ឬ​ស្សី បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ដែល​ជនខិលខូច​មួយចំនួន​តូច បាន​ប្រើប្រាស់​ឧបករណ៍​អាំង​វិ​ទ័​រ​ឆក់​ត្រី នៅ​ចំណុច​ត្រពាំង​ក្របី ខាងកើត​ភូមិ​រំ​ជៃ​ច្រុះ ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប​នៅវេលា​ម៉ោង១១ ​និង​១៥​នាទី ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧។​

    លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ប៉ូលិស​ស្រុក​ជីក្រែង បានឱ្យដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជលផល​ខាងលើនេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មាន​​អាំង​វិ​ទ័​រ​ឆក់​ត្រី​ចំនួន ០៤​ គ្រឿង​, ​អាគុយ​ទំហំ ៤០ ​អំពែ ចំនួន ០៤​ គ្រឿង​,​ ពី​ដុង​កាវ​សម្រាប់​ដាក់​ឧបករណ៍ និង​ត្រី​ចំនួន ០៤​ពី​ដុង​-​ត្រី​ចំនួន ០៧ ​គីឡូក្រាម​។​

    លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​បាន​រត់គេចខ្លួន​បាត់​អស់ពី​កន្លែងកើតហេតុ៕

adverise with khmeread