​សមាជិកសភា​តួ​ក​គី​លេង​សុទ្ធតែ​កណ្តាប់ដៃ​ហោះ​ពេញ​សភា​តួ​ក​គី​

​    ​ជម្លោះ​ដ៏​ធំ​មួយ​បាន​ផ្ទុះឡើង​នៅក្នុង​សភា​តួ​ក​គី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ខណៈ​សមាជិកសភា​ព​ពិភាក្សា​សំណើ​ច្បាប់​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ដ៏​សំខាន់​មួយ ដែល​ត្រៀម​ពង្រីក​អំណាច​របស់​ប្រធានាធិបតី​។​

​    ​ការប្រតាយប្រតប់​បានកើត​ឡើង ដោយមាន​កណ្តាប់ដៃ​ហោះ​ពាសពេញ​បន្ទប់​ប្រជុំ​សភា នៅពេល​សមាជិកសភា​មកពី​គណបក្ស​ធំៗ​ចំនួន​ពីរបាន​ប៉ះទង្គិច​គ្នា​នៅ​សភា​។​

​    ​អ្នកនយោបាយ​មក​បក្ស​កាន់អំណាច AK Party និង​បក្សប្រឆាំង​ប្រជាជន​សាធារណរដ្ឋ (Republican's People Party) បាន​ឈ្លោះ​គ្នា​ជុំវិញ​ការផ្លាស់ប្តូរ​ដែល​នឹង​អនុញ្ញាតឱ្យ​លោក​ប្រធានាធិបតី Tayyip Erdogan នូវ​អំណាច​ដ៏​ទូលំទូលាយ​ថ្មី ក្នុងនាម​ជា​ប្រធានាធិបតី​ប្រតិបត្តិ​។​

​    ​ក្រោម​កំណែទម្រង់​ថ្មី លោក​ប្រធានាធិបតី Erdogan នឹង​អាច​តែងតាំង​ឬ​ដកតំណែង​រដ្ឋមន្ត្រីរ​ដ្ឋា​ភិ​បាល ដកហូត​ការដឹកនាំ​របស់​បក្ស​កាន់អំណាច និង​គ្រប់គ្រង​រហូតដល់​ឆ្នាំ ២០២៩​។​

​    ​លោក Erdogan និង​អ្នកគាំទ្រ​របស់គាត់​បាន​តវ៉ា​ថា ប្រទេស​តួ​ក​គី​ត្រូវការ​ការដឹកនាំ​រឹងមាំ​របស់​ប្រធានាធិបតី​ប្រតិបត្តិ ដើម្បី​ចៀសវាង​ការវិល​ត្រឡប់មកវិញ​នូវ​ភាពផុយស្រួយ​របស់​រដ្ឋា​ភិ​បាល​ចម្រុះ​កាលពី​អតីតកាល ប៉ុន្តែ​បក្សប្រឆាំង​បារម្ភ​ថា កំណែទម្រង់​ថ្មី​នឹង​ជំរុញ​ដល់​អំណាច​ផ្ដាច់ការ​។​

​    ​សំណើ​ច្បាប់​នេះ​ត្រូវការ​ការគាំទ្រ​យ៉ាងតិចណាស់​ពី​តំណាងរាស្ត្រ​ចំនួន ៣៣០ នាក់​ក្នុងចំណោម ៥៥០ ដើម្បី​ឈានដល់​ការធ្វើប្រជាមតិ​ដែល​រំពឹង​កើតឡើង​ក្នុង​និ​ទាឃ​រដូវ​។​

​    ​បក្ស AKP មាន​តំណាងរាស្ត្រ​ចំនួន ៣១៦ នាក់​ដែលមាន​សិទ្ធិ​បោះឆ្នោត​៕

ប្រភព៖ បរទេស

1 adverise with khmeread

មតិយោបល់