ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាប់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ច្រើន​មុខ​

    ឧ​ត្ត​រ​មានជ័យ ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ដឹកនាំ លោក វរៈសេនីយ៍ឯក ផេង តារា ស្នងការរង និង​មាន​ការចូល រួម​ដោយ​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​សារធាតុ​ញៀន​បាន​​ ១ ករណី នៅ​ចំណុច​ផ្ទះជួល​ឈ្មោះ នួន ស្រ៊ន ស្ថិត​ភូមិ​បុរី​រដ្ឋបាល សង្កាត់​-​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ កាលពី​យប់​ថ្ងៃទី​១១ ​មករា ២០១៧ ឃាត់ ខ្លួន​ជនសង្ស័យ​ម្នាក់​។​

    ប៉ូលិស​និយាយថា​ ជនសង្ស័យ​ឈ្មោះ អ៊ូ ឆេង​កាំ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឈូក​សង្កាត់​-​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ​ដកហូត​សម្ភារៈ​វត្ថុតាង​រួមមាន​ ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (wy) ​ចំនួន ​១៣ គ្រាប់ និង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ទឹកកក​ចំនួន​២​កញ្ចប់​ធំ និង ៦ ​កញ្ចប់​តូច​ស្មើនឹង​ ១១,៨៤ ក្រាម,​ ប្រាក់​ខ្មែរ​ចំនួន​ ៣០ ​ម៉ឺន​រៀល (​ប្រាក់​ញ៉ុះ​ញ៉ុ​ង​) ម៉ូតូ​ចំនួន​១​គ្រឿង​ ,​ទូរស័ព្ទ​២​គ្រឿង​, ជញ្ជីង​សំរាប់​ថ្លឹង​១ ​និង ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត៕

adverise with khmeread