វីរបុរស​ការពារ​សំបក​កង់​! បុរស​ឥណ្ឌា​ចំណាយពេល ៥ ឆ្នាំ​ដើរ​រើស​ដែកគោល​ដែល​បាច​ដោយ​ជាង​ប៉ះ​កង់ បាន​ជាង ៥០ គីឡូក្រាម​

    ​លោក Benedict Jebakumar គឺជា​បុរស​ម្នាក់​មាន​ភារៈ​ពិ​សេសមួយ​ផ្ទាល់ខ្លួន​។ ចាប់តាំងពី​ឆ្នាំ ២០១២ មក​គាត់​បានសម្រេច​ចិត្ត​ចំណាយពេល​ទំនេរ​របស់​ខ្លួន​រើស​ដែក​លោហៈ​ស្រួចៗ​នៅ​ផ្លូវ Outer Ring Road ក្បែរ​ហាង​ប៉ះ​កង់​មួយកន្លែង​ក្នុង​ទីក្រុង Bangalore ដោយ​ពួកគេ​ដាក់ពង្រាយ​ដែកគោល​ក្នុង​គោលបំណង​បង្កើន​ចំណូល​របស់ខ្លួន តាមរយៈ​ការ​ប៉ះ​កង់​។​

​    ​នៅ​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ វិស្វករ​ជនជាតិ​ឥណ្ឌា​រូបនេះ​បាន​ប្រមូល​ដែកគោល​បាន​ជាង ៥០ គីឡូក្រាម​ពី​ដងផ្លូវ​។​

​    ​ការចាប់ផ្ដើម​រើស​ដែកគោល​នេះ​កើតឡើង នៅពេល​លោក Benedict ឧស្សាហ៍​បែក​កង់​ជារឿយៗ​នៅពេលដែល​ជិះ​ម៉ូតូ​តាមផ្លូវ Outer Ring Road ពី​ផ្ទះ​ទៅ​ការិយាល័យ​របស់គាត់​នៅ Banashankari​។ គាត់​មិន​បានគិត​រឿង​បែក​កង់​ច្រើន​នោះទេ រហូតដល់​គាត់​សម្គាល់​ឃើញ​មនុស្ស​សម្រុក​មក​ច្រើន​ចូលក្នុង​ហាង​ប៉ះ​កង់​ក្បែរ​នោះ​។ ដោយ​ដឹងថា​ជា​ល្បិច​របស់​ម្ចាស់​ហាង​ប៉ះ​កង់ គាត់​បាន​ទៅ​ដាក់ពាក្យ​ប្ដឹងទៅ​អាជ្ញាធរ​ក្នុងស្រុក ប៉ុន្ដែ​ពួកគេ​មិន​ខ្វាយខ្វល់​នោះទេ​។ ដោយហេតុនេះ ទើប​គាត់​សម្រេចចិត្ត​ដើរ​រើស​ដែកគោល​តាមផ្លូវ ដើម្បីឱ្យ​រូបគាត់​និង​អ្នកបើកបរ​ដទៃទៀត​ជិះ​ទៅដោយ​រលូន​គ្មាន​បញ្ហា​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត