samsung-banner
adverise with khmeread

​លក់ដាច់​ខ្លាំងពេក ឥឡូវ​ក្រុមហ៊ុន Xiaomi ឈប់​ប្រកាស​ចំណូល​លក់​ទូរស័ព្ទ​ឱ្យគេ​ដឹង​ទៀតហើយ​

1

​    ​ក្រុម​ទូរស័ព្ទ​យក្ស​របស់​ចិន Xiaomi បាន​និយាយថា ខ្លួន​នឹងមិន​បង្ហាញ​ពី​ចំនួន​ទូរស័ព្ទ​ដែល​បាន​លក់​ក្នុង​ឆ្នាំ ២០១៦ ឡើយ​បន្ទាប់ពី​អះអាងថា ក្រុមហ៊ុន​នេះ​រីកចម្រើន​លឿន​ពេក​។​

​    ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ធំ​លំដាប់​ទី​បួន​របស់​ពិភពលោក​មួយ​នេះ​បាន​លក់​ទូរស័ព្ទដៃ​អស់​ចំនួន ៧១ លាន​គ្រឿង​កាលពី​ឆ្នាំ ២០១៥ ដែល​កើន​ពី ៦,៦ លាន​គ្រឿងក្នុង​ឆ្នាំ ២០១២​។​

​    ​ប៉ុន្តែ​ពួកគេ​បាន​ជួប​ការធ្លាក់ចុះ​នូវ​តម្រូវការ​នា ១២ ខែ​ចុងក្រោយ ជាមួយ​ការលក់​នៅ​ត្រីមាស​ទី​បី​ធ្លាក់ចុះ ២៧ ភាគរយ​។ នេះ​បើ​យោងតាម​អ្នកវិភាគ​បានលើកឡើង​។​

​    ​អ្នកជំនាញ​និយាយថា ក្រុមហ៊ុន​នេះ​កំពុង​ជួប​ការលំបាក​នៅក្នុង​ការកើនឡើង​ការប្រកួតប្រជែង​ទីផ្សារ​សកល​។​

​    ​នៅក្នុង​លិខិត​បើកចំហរ​មួយ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក Lei Jun បាន​និយាយថា "​នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង យើង​បាន​រុញច្រាន​ទៅមុខ​លឿន​ពេក​។ យើង​បាន​បង្កើត​អព្ភូតហេតុ ប៉ុន្តែ​ក៏បាន​ទាក់ទាញ​កំណើន​រយៈពេល​យូរ​ដែរ​។ ដូច្នេះ​យើង​ត្រូវតែ​បន្ថយល្បឿន​ដើម្បី​ពង្រឹង​នៅ​ចំណុច​មួយចំនួន​បន្ថែម​ទៀត ហើយ​ដើម្បី​ធានា​ឱ្យបាន​នូវ​កំណើន​ប្រកបដោយ​និរន្តរភាព​សម្រាប់​អនាគត​ដ៏​វែងឆ្ងាយ​"៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់