samsung-banner
adverise with khmeread

អីយ៉ា​បែប​ដាច់​ស្តុក​ថ្ងៃ​ទីមួយ​ហើយ​! កាសែត​កូរ៉េ​និយាយថា Samsung និង LG នឹង​ចេញ​ស្មា​ត​ហ្វូ​នប​ត់​ជា​ពីរបាន​នៅ​ឆ្នាំ ២០១៧

1

    ​បន្ទាប់ពី​ការរង់ចាំ​អស់​ជាច្រើន​ឆ្នាំ ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ចេះ​បត់បែន​អាច​នឹង​ចេញលក់​ក្នុងឆ្នាំនេះ ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស Samsung និង LG​។ យោងតាម​កាសែត Korea Herald បាន​រាយការណ៍​ថា ផលិតផល​ប្រមាណ​ជា ១០ ម៉ឺន​គ្រឿង​ទាំង​របស់ Samsung និង LG អាច​នឹងដាក់​លក់​នៅ​ត្រីមាស​ទី ៣ ឬ​ទី ៤​។​

​    ​អ្នក​ប្រហែលជា​នៅចាំ​វីដេអូ​មួយ​នៃ​ទូរស័ព្ទដៃ​របស់ Samsung និង​គំរូ Tablet បង្ហាញ​ពី​អេក្រង់ LED អាច​បត់បែន​បាន​។​

​    ​ហើយ​ទីបំផុត​យោងតាម​របាយការណ៍​ចុងក្រោយ​ដោយ Korea Herald បាន​ខ្សឹប​ថា Samsung នឹង​នាំ​ទូរស័ព្ទដៃ​បត់បែន​បាន​នៅ​ត្រីមាស​ទី ៣ ក្នុង​ឆ្នាំ ២០១៧ នេះ​។ យោងតាម​ប្រភព​ដដែល​នោះបាន​និយាយថា "Samsung បាន​រំពឹងទុក​ថា​នឹង​លក់​ទូរស័ព្ទ​បត់បែន​បាន​ច្រើនជាង ១០ ម៉ឺន​គ្រឿង​នៅ​ត្រីមាស​ទី ៣"​។​

​    ​ហើយ​បើ​យោងតាម​ប្រភព​អ​នា​មឹក​បានឱ្យដឹងថា ក្រុមហ៊ុន LG កំពុង​រៀបចំ​ទូរស័ព្ទ​បត់បែន​បាន​ក្រោម​ដំបូល​របស់ខ្លួន ហើយ​អាច​នឹងដាក់​លក់​វា ១០ ម៉ឺន​គ្រឿង​នៅ​ត្រីមាស​ទី ៤ ក្នុងឆ្នាំនេះ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Korea Herald

អ្នកនឹងចូលចិត្ត

មតិយោបល់