adverise with khmeread 1

តើ Real Madrid នឹង​ទិញ Neymar ពី​ក្រុម​អ្នកមាន​បុណ្យ​?

​នៅក្នុង​កម្មវិធី Al Primer Toque របស់​ស្ថានីយ​វិទ្យុ Onda Cero ពិធីករ​បាន​និយាយ​អំពី​ការជួបគ្នា​មួយ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី ១១ ខែមករា​នេះ នៅក្នុង​ទីក្រុង Zurich អំឡុង​កម្មវិធី Ballon d'Or ដែល​ប្រេសិត​មកពី​ក្រុម Real Madrid អមដំណើរ​ដោយ​មេធាវី បាន​ជួប​ឪពុក​របស់​កីឡាករ Neymar និង​អ្នកតំណាង​របស់​កីឡាករ​រូបនេះ​។

​បើ​យោងតាម​ព័ត៌មាន កីឡាករ​បាល់ទាត់​រូបនេះ និង​មនុស្ស​របស់គាត់​បានទទួល​ស្គាល់​ថា ក្រុម​អធិរាជ​ស Real Madrid ចង់​ទិញ​រូបគាត់​។​

លោក Florentino Pérez ត្រូវការ​ធ្វើការ​ផ្ទេរ​ដ៏​ធំ​មួយ​ដើម្បី​បំពេញ​តម្រូវ​ចិត្ត​ពី​ការទាមទារ​របស់​ក្រុម​អ្នកគាំទ្រ​។ កីឡាករ Neymar ដែល​មើល​ទៅនឹង​ក្លាយជា​កីឡាករ​កំពូល​លេខ​មួយ​ក្នុង​លោក​នឹង​សក្តិសម​ណាស់​សម្រាប់​ក្រុម Real Madrid​។​

​ម្ចាស់​ក្លឹប​អធិរាជ​ស​កំពុង​រៀបចំ​លុយ​ចំនួន ១៩០ លាន​យ៉ូ​រ៉ូ​ដើម្បី​ទិញ​កីឡាករ​រូបនេះ​។ ជាមួយនឹង​ប្រាក់ខែ​ដ៏​ច្រើន​សម្បើម​នេះ ក្លឹប​ក៏ត្រូវ​ធានា​រក្សា​កិត្តិនាម​ជា​កីឡាករ​សំខាន់​មួយរូប​នៅ Real Madrid ផងដែរ​។ ការមកដល់​របស់ Neymar ក៏​អាច​ឃើញ​កីឡាករ BBC ណាមួយ​ចាកចេញ​ក៏​មិនដឹង​៕

 

adverise with khmeread
ប្រភព៖ ម៉ាកា

អ្នកនឹងចូលចិត្ត

មតិយោបល់