មិនទាន់​អស់​អាល័យ​! CL បង្ហោះ​រូបភាព​ក្រុម 2NE1 ដែលមាន​គ្នា​បួន​នាក់​នៅលើ​បណ្តាញ​សង្គម​

    ​នាង CL កាលពី​ថ្មីៗ​នេះ​ស្រាប់តែ​បាន​ផុស​រូបភាព​មួយ​សន្លឹក​ជាមួយនឹង​ក្រុម​របស់​នាង ដែលជា​ការចងចាំ​មិនអាច​បំភ្លេច​មួយ​បាន​នៅលើ Instagram​។​

​    ​រូបភាព​នោះបាន​ផុស​ថ្ងៃទី ១៣ មករា​ជាមួយនឹង​អក្សរ “+2NE1+”​។ រូបភាព​នោះ​មាន​អាយុកាល ២ ឆ្នាំ​មកហើយ ដោយ​វា​ថត​កាលពី​ខែវិច្ឆិកា​២០១៥ ខណៈដែល​ក្រុម​នេះ​ញញឹម​ដាក់​កាមេរ៉ា​។​

​    ​ដោយឡែក​មានការ​ប្រកាស​មួយ​កាលពី​ថ្មីៗ​នេះ​ថា នាង CL, Dara និង Bom នឹង​ចេញ​បទ​ចម្រៀង​ចំណងជើង​ថា "Goodbye" ដើម្បី​លា​អ្នកគាំទ្រ​ជា​លើកចុងក្រោយ​។ បើទោះជា​នាង Minzy មិន​ចូលរួម​ច្រៀង​ក្នុង​ចម្រៀង​មួយ​បទ​នេះ ដំណឹង​កាលពី​ថ្មីៗ​នេះ​បានឱ្យដឹងថា នាង​នឹង​បន្តសកម្មភាព​ម្ដងទៀត​ក្នុង​វិស័យ​សិល្បៈ​៕

 

+2NE1+

A photo posted by CL (@chaelincl) on

 

2ne1wallpaper
adverise with khmeread

អ្នកនឹងចូលចិត្ត