អាវុធហត្ថ​ឃាត់ខ្លួន​មេ​កន្ទុយលេខ​ម្នាក់​នៅជាប់​ផ្សារ​ព្រែក​ព្នៅ

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​​ បាន​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​មួយកន្លែង​ស្ថិតនៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌព្រែក​ព្នៅ ជាប់​ផ្សារ​ព្រែក​ព្នៅ នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១២​​ ខែមករា ​ឆ្នាំ​២០១៧​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ការចុះ​បង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក នូ សា​រិ ក្រឡាបញ្ជី​តំណាងឱ្យ​ព្រះរាជអាជ្ញារង លោក លី សុ​ផា​ណា អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោកស្រី ជា រស់ ជា​អនុ​ប្រធានភូមិ​, ​លោកនាយ​ចំណង់ អ៊ា​ន់ ចាន់​ស៊ី តំណាង​អាវុធហត្ថ​ ខណ្ឌ​ព្រែក​ព្នៅ និង​ឃាត់ខ្លួន​បាន​ម្នាក់​។​

    មន្ត្រី​អា​វុធ​ហត្ថ​បន្តថា ជនសង្ស័យ​ឈ្មោះ​ សែម ប្រុស ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​មុខរបរ​លក់ដូរ​ និង​កត់​កន្ទុយលេខ​ស្នាក់នៅ​ភូមិ​ខាងលើ​សម្ភារៈ​ដកហូត​មាន៖ ១.​ក្រដាស់​កត់​កន្ទុយលេខ​មួយចំនួនធំ, ២.​ប៊ិច​សរសេរ​ចំនួន​៦​ដើម​, ៣.​ម៉ាស៊ីន​គិត​លេខ​ចំនួន​០១​គ្រឿង​, ៤.​ត្រា​សម្រាប់​វាយ​ថ្ងៃ ខែ ឆ្នាំ ចំនួន​មួយ​, ៥.​ម៉ាស៊ីន​ហ្វាក់​លេខ​ចំនួន​១​គ្រឿង​, ៦.​ប្រាក់​ខ្មែរ​ចំនួន​ ៧៨​ ម៉ឺន​រៀល​ និង​៧.​ទូរស័ព្ទដៃ​ម៉ាក​ Samsung ចំនួន​១​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូនទៅ​សាកសួរ​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​៕

adverise with khmeread