samsung-banner
adverise with khmeread

សមត្ថកិច្ច​ឃាត់ខ្លួន​ជនបរទេស​ ១៦ ​នាក់មក​ធ្វើការ​ និង​ស្នាក់នៅ​ខុសច្បាប់​

Unnamed %284%29

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ធ្វើ​ការងារ​ខុសច្បាប់  និង​កំពុង​លួច​ស្នាក់នៅ​គ្នាន​លិខិត​ឆ្ល​ងដែន និង​ធ្វើ​ការងារ​គ្មាន​ឯកសារ​ត្រឹមត្រូវ នៅ​ទីតាំង​សំណង់​ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​នៅ​ថ្ងៃទី​១៣​ មករា ​២០១៧​នេះ​ ដោយ​ឃាត់ខ្លួន​បាន​ ១៦​ នាក់។​

    ប៉ូលិស​និយាយថា ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍ សហការ​ជាមួយ​ប៉ូលិស​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យ​ការរង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​បាន​ចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ធ្វើ​ការងារ​ខុសច្បាប់ និង​កំពុង​លួច​ស្នាក់នៅ​គ្នាន​លិខិតឆ្លងដែន និង​ធ្វើ​ការងារ​គ្មាន​ឯកសារ​ត្រឹមត្រូវ នៅ​ទីតាំង​សំណង់​ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​បន្តថា ជា​លទ្ធផល​បាន​ពិនិត្យឃើញ​ជនបរទេស​ចំនួន ​១៦​ នាក់ មាន​ ២ ​សញ្ជាតិ​​ ជា​ជនជាតិ​យួន​(ចំនួន​០៣​ប្រុស​), ​ជនជាតិ​ចិន ចំនួន​១៣​នាក់​ប្រុស បាន​លួច​ស្នាក់នៅ និង​រក​ស៊ីដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ឯកសារ​ត្រឹមត្រូវ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​បន្ត​និតិ​វិធី៕

adverise with khmeread

មតិយោបល់