មន្ត្រី​ដោះមីន​ម្នាក់​ពលី​ជីវិត​ និង​នារី​ម្នាក់ទៀត​របួសធ្ងន់​នៅ​ប៉ៃលិន​

    ប៉ៃលិន ៖ មន្ត្រី​ដោះមីន​ម្នាក់​ពលី​ជីវិត​ និង​នារី​ម្នាក់ទៀត​របួសធ្ងន់​កាលពី​វេលា​ម៉ោង៧ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៧  នៅ​ចំណុច អូរ​តា​ផៃ ស្ថិតក្នុង​ភូមិបរ​ហ៊ុយ​ជើង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ខណៈពេល​ពួកគេ​កំពុង​បំពេញបេសកកម្ម​ដោះមីន។​

    ប៉ូ​លិ​សខេ​ត្ត​ប៉ៃលិន​បានឱ្យដឹងថា ជនរងគ្រោះ​ទីមួយ​ឈ្មោះ លឿង រស្មី ភេទ​ប្រុស អាយុ៥៥​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ HALLO រស់នៅ​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង បណ្តាលឱ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ។​​​ ចំណែក​ជនរងគ្រោះ​ទី​ពីរ​ឈ្មោះ ងុ​យ ថា​នី ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ HALLO រស់នៅ​ភូមិ​អូរ​សំរិល ស្រុក​សំឡូត​ ខេត្តបាត់ដំបង រងរបួស​ធ្ងន់ ត្រូវបាន​ឧទ្ធម្ភាគចក្រ ដឹក​យកទៅ ស​ង្គោះ​បន្ទាន់​នៅឯ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ។​

    ចំណែក​សាកសព​ត្រូវបាន​រក្សាទុក​នៅ​ទីស្នាក់ការ​របស់​អង្គការ ដើម្បី​រង់ចាំ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

    ប៉ូលិស​បន្តថា គ្រោះថ្នាក់​ខាងលើនេះ​បណ្តាលមកពី​ឈ្មោះ លឿង រស្មី (​ស្លាប់​) បាន​រាវ​រកឃើញ​មីន​ប្រភេទ GYATA រួច​ក៏​ធ្វើការ​ដោះមីន។ ​តែ​ធ្វើ​មិនបាន​ជោគជ័យ បណ្តាលឱ្យ​ផ្ទុះ រងរបួស​រហូតដល់​បាត់បង់​ជីវិត​ខ្លួនឯង និង​បណ្តាលឱ្យ​នារី​រងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ងុ​យ ថា​នី (​រងរបួស​ធ្ងន់​) ដែល​ធ្វើការ​រុករក​មីន​នៅក្បែរ​គ្នា​នោះ៕

adverise with khmeread