បើ​អ្នកជា​វេជ្ជបណ្ឌិត ត្រូវ​ជួយ​មួយណា​មុន រវាង​អ្នកជំងឺ​មហារីក និង អ្នករបួស​ហូរឈាម​ជិត​ស្លាប់​?

    ​ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍ BBC2 ថ្មី​មួយ​លាតត្រដាង​វិបត្តិ​ពិតៗ​ក្នុង​មន្ទីរពេទ្យ បច្ចុប្បន្ន​នៅ​ចក្រភព​អង់គ្លេស បានធ្វើឱ្យ​អ្នកមើល​ទាំងអស់​ទប់ទឹក​ភ្នែក​មិនជា​ប់​។​

​    ​វេជ្ជបណ្ឌិត​ជាច្រើន​បាន​បង្ខំ​សម្រេចចិត្ត​ឱ្យធ្វើ​ការសម្រេចចិត្ត​ថា​តើ​ត្រូវ​ជួយ​អ្នកជំងឺ​មហារីក ឬ​ទុកឱ្យ​ស្ត្រី​ចំណាស់​ម្នាក់​ហូរឈាម​រហូតដល់​ស្លាប់ អំឡុងពេល​ការថត​ភាពយន្ត​ឯកសារ​ភាគ​ដំបូង​ក្នុង​មន្ទីរពេទ្យ​មួយ​។​

​    ​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Janice បាន​ប្រញាប់ប្រញាល់​ទៅ​បន្ទប់វះកាត់ (A&E) នៅ​មន្ទីរពេទ្យ St Mary នៅ​ទីក្រុង Paddington ជាមួយនឹង​ជីវិត​របស់គាត់​ស្ថិតនៅ​មាត់ជ្រោះ​មរណៈ បន្ទាប់ពី​របួស​ដាច់​ស​រ​សៃ​ឈាម​ធ្ងន់ធ្ងរ​។​

​    ​ប៉ុន្ដែ​បុគ្គលិក​មន្ទីរពេទ្យ​បានរៀបចំ​បន្ទប់​សម្រាប់​ការវះកាត់​ឱ្យ​អ្នកជំងឺ​មហារីក​ឈ្មោះ Simon ដើម្បី​វះកាត់​យក​ដុំ​សាច់​ចេញ រួច​បាត់ទៅហើយ​។​

​    ​នៅពេលនោះ​ពួកគេ​សម្រេចចិត្ត​ព្យាបាល Janice ខណៈដែល Simon បាន​ស្លាប់​នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយមកទៀត​។​

​    ​ដោយមាន​តម្រូវការ​ច្រើន​សម្រាប់​មន្ទីរពេទ្យ មានន័យថា ពេលនោះ​មាន​គ្រែ​សល់​តែមួយគត់​ដើម្បី​ធ្វើការ​វះកាត់​។​

​    ​Simon បាន​ត្រៀមខ្លួន​ដើម្បី​ធ្វើការ​វះកាត់ ដែល​នឹង​ជួយសង្គ្រោះ​ជីវិត​របស់គាត់ ត្រូវបាន​លុបចោល​។ យ៉ាងណាមិញ ប្រសិនបើ Janice មិន​បានទទួល​ការវះកាត់​ភ្លាមៗ​នោះទេ គាត់​នឹង​ស្លាប់​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដោយសារ​ហូរឈាម​ច្រើនពេក​។​

​    ​Simon វ័យ ៦៧ ឆ្នាំ ពេល​មានជីវិត​បាន​និយាយថា ប្រសិនបើ Janice បាន​ស្លាប់​ពេល​កំពុង​ដឹក​មក​មន្ទីរពេទ្យ អ៊ីចឹង​ការវះកាត់​របស់គាត់​នឹង​គួរតែ​ធ្វើឡើង​។​

​    ​នៅពេល​សួរ​គាត់​ថា​តើ​មាន​អារម្មណ៍​យ៉ាងណា​នៅពេលនោះ គាត់​និយាយថា "​ពិតជា​តប់ប្រមល់​ណាស់​"​។​

​    ​Janice នៅ​រស់រានមានជីវិត ហើយ​ការវះកាត់​របស់ Simon ត្រូវបាន​លើក​ទៅ​ថ្ងៃ​បន្ទាប់ ប៉ុន្ដែ​ជា​អកុសល Simon បាន​លាចាក​លោក​នៅ ៦ សប្ដាហ៍​បន្ទាប់​។​

​    ​ដោយឡែក BBC បាន​ចំណាយពេល ១ សប្ដាហ៍​ថត​សកម្មភាព​ក្នុង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ឡុង​ដ៍ ដើម្បី​ថត​សកម្មភាព​គ្រោះមហន្តរាយ​ប្រចាំថ្ងៃ ដែល​កំពុង​កើតមានឡើង​ក្នុង​មន្ទីរពេទ្យ​របស់​អង់គ្លេស​៕

 

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត