samsung-banner
adverise with khmeread

បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ​យូរហើយ ... បាន​ចងក​សម្លាប់ខ្លួន​

Unnamed

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​បានធ្វើ អត្តឃាត​ដោយ​ចងក កាលពី​ថ្ងៃទី​១២ ​មករា ២០១៧​ វេលា​ម៉ោង​២​រសៀល​នៅ​ចំណុចកើតហេតុ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ដោយមាន​ជំងឺសរសៃប្រសាទ​យូរហើយ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហ៊​ន ធា​រ៉ាត់​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​(​ខ្មែរ​) ​មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ។​

    ប៉ូលិស​បន្តថា ដំបូងជនរងគ្រោះ​ឈ្មោះ ​ហ៊​ន ធា​រ៉ាត់ ​ភេទ​ប្រុស អង្គុយ​ហូប​នំ​ប៉ាវ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​ជាធម្មតា ដោយសារ​មាន​សតិ មិន​ប្រក្រតី ក៏បាន​យក​ក្រមា​អំបោះ​ពណ៌​​ខ្មៅ ខៀវ ក្រហម​មក​ចងក​សម្លាប់ខ្លួន​នៅ​និង​ផ្ទោង​ដំបូល​សំយាបផ្ទះ​របស់ខ្លួន ដែលមាន​កម្ពស់ ពី​ដំបូល​មក​ដី ០២ ​ម៉ែត្រ​មួយ​តឹក បណ្ដាល​ឱ្យ​ស្លាប់​តែម្តង។​

    តាម​ការពិនិត្យ​របស់​ផ្នែក​ជំនាញ​ស្រុក​កៀនស្វាយ​ ដោយមាន​ការចូលរួម​ពី​ក្រុមគ្រួសារ​សព ប៉ូលិស​ប៉ុស្តិ៍​គគីរ អនុ​ភូមិ​តារា​បដូ​នស ក្រុមប្រឹក្សាឃុំ​គគីរ ពេទ្យ​បង្អែក​ឃុំ បានបញ្ជាក់​​ថា​៖​ សព​ឈ្មោះ​ ហ៊​ន ធា​រ៉ាត់​ ភេទ​ប្រុស ​ពិតជា​ស្លាប់​ដោយសារ​ចងក​ប្រាកដ​មែន​។ ក្រោយពី​ធ្វើការ​ពិនិត្យ​រួច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread

មតិយោបល់