បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំកាយរ៉ាំ​រៃ​បញ្ចប់ជីវិត​ដោយ​ចងក​

    កណ្តាល ៖ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំកាយ​រ៉ាំរៃ​បញ្ចប់ជីវិត​ដោយ​ចងក​កាលពី​​ថ្ងៃទី​១១ ​មករា ​២០១៧ ​ចន្លោះ​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​លើផ្ទះ​ជនរងគ្រោះ​នៅ​ភូមិ​អណ្ដូង​ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ភួង ហាន ភេទ​ប្រុស ​អាយុ​៤៣ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ជា​ប្ដី នៅផ្ទះ​ជាធម្មតា​ចំណែកឯ​ប្រពន្ធ បាន​ទៅធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ។ ​លុះដល់​ម៉ោង​៦ ​និង​៣០​នាទី​ព្រលប់ ពេល​ប្រពន្ធ​មកពី​ធ្វើការ​វិញ ក៏​ដើររក​ប្ដី​មិនឃើញ បាន​ឡើងទៅ​លើផ្ទះ ឃើញ​ស្បែកជើង​នៅ​មាត់ទ្វារ ក៏​រុញ​ទ្វារ​ឃើញ​ប្ដី​របស់ខ្លួន​ចងក​នៅ​ឃ្នៀប​សរសរ​កណ្ដាល ចង​ដោយ​ក្រមា​។ ពេលនោះ​ប្រពន្ធ​ជនរងគ្រោះ​បាន​ស្រែកហៅ​អ្នកជិតខាង​ឱ្យមក​ជួយ ប៉ុន្តែ​ប្តី​របស់គាត់​បាន​ស្លាប់បាត់​ហើយ។​

    តាម​ការពិនិត្យ​របស់​ជំនាញ​ប៉ូលិស​ស្រុក​ ដោយមានការ​ចូលរួម​ប៉ុ​ស្ពិ៍​ និង​អាជ្ញាធរ​ ឃុំពេទ្យ​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​ស្លាប់​ដោ​សារ​ចងក​។​

    តាម​ការបំភ្លឺ​ពី​ប្រពន្ធ បាន​ប្រាប់ថា​ជនរងគ្រោះ​មាន​ជំងឺរបេង​ប្រចាំកាយ​លេប​ថ្នំ​រាល​ថ្ងៃ​។ សព​បានប្រគល់​ជូន​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


 

adverise with khmeread