លោក​ប្តី​ផឹក​ស្រវឹង​ដាល់​ប្រពន្ធ​៣​ដៃ​...​ទាត់​ពាង​បែក​អស់​៣...​យក​សាំង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​ចុងក្រោយ​ជាប់​ខ្នោះ​

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​កើ​ឡើង​ដោយ​លោក​ប្តី​ដ៏​មហិមា​​ផឹកស្រា​ស្រវឹង​ដាល់​ប្រពន្ធ​ ៣​ ដៃ​ទាត់​ពាង​បែក​អស់​ ៣​ យក​សាំង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​ចុងក្រោយ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​កាលពី​ថ្ងៃទី​១២ ​មករា ​២០១៧​ វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់ នៅ​ចំណុច​ទួលស្លែង​ស្ថិតនៅ​ភូមិ​ពាម​ប្រជុំ  ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ជា​ប្រពន្ធ​ឈ្មោះ សែម សុខ​អេង​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​ពាម​ប្រជុំ​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ ខេត្តកណ្តាល ​ត្រូវជា​ប្រពន្ធ​ជនសង្ស័យ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ខ្លី ញ៉​ន​ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​ពាម​ប្រជុំ​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ខេត្តកណ្តាល​ (​ឃាត់ខ្លួន​)​ សម្ភារៈខូចខាត រួមមាន៖ ១-​ផ្ទះ​០១​ខ្នង​ប្រវែង​ទទឹង​០៣​ម៉ែត្រ​ប​ណ្តោ​យ​០៥​ម៉ែត្រ ធ្វើ​អំពី​ឈើនឹង​ឫស្សី​ដំបូល​​ប្រកស​ង្ក័​សី​ជញ្ជាំង​ស​ង្ក័​សី​ ត្រូវ​ឆេះ​ខ្ទេច​, ២-​ម៉ា​ស៊ីន​បូមទឹក​ចំនួន​ ០១ ​ត្រូវ​ឆេះ​, ៣-​គ្រែ​ដេក​ចំនួន​០១​ត្រូវ​ឆេះ​, ៤-​ពាងទឹក​ចំនួន​០៣​បែក​ និង​៥-​មុង កន្ទេល​នឹង​ខោ​អាវ​មួយចំនួន​ត្រូវ​ឆេះ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១២ ​មករា ​២០១៧ ​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ឈ្មោះ ខ្លី ញ៉​ន ​ដែល​ត្រូវជា​ប្តី​ឈ្មោះ សែម សុខ​អេង​ ត្រឡប់​មកពី​ផឹកស្រា​វិញ​បាន​ជេរ​បញ្ចោ​ឈ្មោះ សែម សុខ​អេង ត្រូវជា​ប្រពន្ធ​ដែល​កំពុង​ចាក់​ស្បៃ​នៅក្នុង​ផ្ទះ​។ ភ្លាមនោះ​ឈ្មោះ ​សែម សុខ​អេង ​ក៏បាន​សួរ​ទៅ​ឈ្មោះ ខ្លី ញ៉​ន​ថា "​មកពី​ផឹកស្រា​វិញ​ម្តេចក៏​រករឿង​ជេរ​បញ្ចោ​រ​អញចឹង​"​។

    បន្ទាប់មក​នាក់​ទាំងពី​រ​បាន​ប្រតាយប្រតប់​គ្នា​ភ្លាមនោះ​ឈ្មោះ ខ្លី ញ៉​ន​ បាន​ដាល់​ឈ្មោះ​ សែម សុខ​អេង ​ចំនួន​ ៣ ដៃ ចេញ​ឈាម​។​ បន្ទាប់មក​ឈ្មោះ ខ្លី​ញ៉​ន បាន​យក​​សាំង​ដុត​ផ្ទះមួយ​ខ្នង ម៉ា​ស៊ី​ន​បូមទឹក​០១​គ្រឿង​, ​មុង​កន្ទេល​ និង​ខោអាវ​មួយចំនួន​ត្រូវ​ឆេះ​អស់​ និង​វ៉ៃ​ពាងទឹក​បែក​ ០៣​។​

    ក្រោ​យ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​តាម​ទូរស័ព្ទ​ថា​មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​នៅ​ភូម​ពាម​ប្រជុំ សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​អំបិល​បាន​ចុះ​ទៅដល់​កន្លែង​កើ​ត​ហេតុ​បាន​ឃាត់ខ្លួន​ឈ្មោះ ខ្លី ញ៉​ន មក​ប៉ុស្តិ៍​សាកសួរ​រួច​បញ្ជូនទៅ​អធិកា​រដ្ឋា​ស្រុក​ស្អាង​ដើ​ម្បី​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី៕​

Untitled 1 adverise with khmeread
Loading ad ...