samsung-banner
adverise with khmeread

ប៉ូលិស​ស្រុក​ល្វាឯម​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

Untitled 1

    កណ្តាល ៖ ប៉ូលិស​ស្រុក​ល្វាឯម​បាន​បង្ក្រាប​ការរក្សា​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀ​ញៀន​ករណី​ទី​៣០​កាលពី​ថ្ងៃទី​១២​ មករា​២០១៧ វេលា​ម៉ោង​២​ និង​៣០​នាទី រសៀល​នៅ​ចំណុច​កែង​វត្ត​បន្ទាយ ភូមិ​អរិយ​ក្សត្រ ឃុំអរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​ ដោយ​ឃាត់​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់ ១-​ឈ្មោះ ទុយ សុភាព ភេទប្រុស អាយុ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល​ (​គេចខ្លួន​)​ និង​២-​ឈ្មោះ យឹម ចាន់ណា ហៅស្នា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល ​(​ឃាត់ខ្លួន​)។​

    វត្ថុតាង​ចាប់យក ១-​ម្សៅ​ក្រាម ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន ០២ កញ្ចប់​តូច​, ២-​ដែកកេះ​ចំនួន ០២, ៣-​កាបូប​លុយ ចំនួន ០១​ និង​៤-​ទូរ​ស័ព្ទ ណូគា​ចិន ចំនួន ០១ គ្រឿង​។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​អរិយ​ក្សត្រ​ដោយ​កំណត់​បាន​មុខសញ្ញា បានដាក់​កម្លាំង​ត្រួតពិនិត្យ​នៅ​ចំណុច​ស្ពានមុខ​វត្ត​បន្ទាយ​បានឃើញ​មុខសញ្ញា​សមត្ថកិច្ច​ក៏បាន​ឃាត់​ឆែកឆេ​រកឃើញ​ម្សៅ​ក្រាម​ស​ថ្លា​០២ កញ្ចប់​តូច​ហើយ​ក៏បាន​ឃាត់ខ្លួន​បន្ត​ចាត់ការ​តាម​នីតិវិធី​តែម្តង៕

adverise with khmeread

មតិយោបល់