ឌីឌីយេ ដ្រុកបា កំពុងចរចាជុំវិញការបន្តអាជីពបាល់ទាត់ជាមួយក្លឹប Corintthians

          ឌីឌីយេ ដ្រុកបា​ (Didier Drogba) គ្រោងនឹង​បន្ត​អាជីព​បាល់ទាត់​របស់​ខ្លួន​ ដោយ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប្រេស៊ីល ដើម្បី​ចូល​រួម​ជាមួយ​ក្លឹប Corinthians ។

          អតីត​ខ្សែប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ​របស់​ក្លឹបឆេលស៊ី​រូបនេះ​កំពុង​ចរចា​ជុំវិញ​កិច្ច​សន្យា​រយៈ​ពេល​១២​ខែ​ជាមួយ​នឹង​ក្លឹបនេះ បន្ទាប់ពី​ចាកចេញ​ពីក្លឹប​ Montreal Impact នៅក្របខណ្ឌ MLS ។

          គេរំពឹង​ថា នឹងមាន​ការ​ចរចា​បន្ថែ​ម​នៅ​ថ្ងៃសុក្រ​នេះ ដោយ​កីឡាករ​សញ្ជាតិ​កូតឌីវ័ររូបនេះ​គ្រោងនឹង​ទទួល​បាន​កិច្ច​សន្យា​ដែល​មាន​ប្រាក់ឈ្នួល ៣០.០០០​ផោន​ក្នុង​មួយសប្តាហ៍​។

          ដ្រុក​បា បា​ននិយាយថា “​ខ្ញុំ​ចង់លេង​បាល់។ ខ្ញុំ​នៅ​មាន​ជើង​ ហើយ​ខ្ញុំ​នៅ ចូល​ចិត្ត​បាល់ដូចកូនក្មេង​ចឹង។ ក្បាលជង្គង់​របស់​ខ្ញុំ​មាន​បញ្ហា​បន្តិច​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ល្អ”។

          កន្លងមក កីឡាករ​លើក​ពាន​ឆេម​ពាន​លីករូបនេះ​សារភាព​ថា ចង់​ត្រឡប់​ទៅ​លេងនៅ​អតីត​ក្លឹប Marseille ដែល​បាន​ចាកចេញ​មក​ចូល​រួម​ជាមួយ​ក្លឹប​ឆេល​ស៊ី​ក្នុង​កិច្ច​សន្យា​ផ្ទេរ​២៤​លាន​ផោន​កាល​ពីឆ្នាំ​២០០៤៕

adverise with khmeread