adverise with khmeread 1

ម្ចាស់​បទ Hero នាង Mariah Carey ភ្ជាប់ពាក្យ​ជាមួយ​មហាសេដ្ឋី​លំដាប់​ទី​បួន​របស់​ប្រទេស​អូស្ត្រាលី​

​តា​រាច​ម្រៀ​ប​ប៉ុបរបស់សហរដ្ឋអាមេរិច​នាង Mariah Carey ហើយ​និង​មហាសេដ្ឋី​សញ្ជាតិ​អូស្ត្រាលី James Packer បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះហើយ នេះ​បើ​យោងទៅលើ​ប្រភព​ផ្លូវការ​របស់ BBC​។​

​គូស្នេហ៍​ទាំងពីរ​រូបនេះ​ត្រូវបាន​គេ​ដឹង​ជា​សាធារណៈ​អំពី​ទំនាក់ទំនង​របស់​ពួកគេ​កាលពី​អំឡុង​ខែមិថុនា បន្ទាប់ពី​ពួកគេ​ត្រូវបាន​គេ​ប្រទះឃើញ​សម្រាក​លំហែកាយ​ជាមួយគ្នា​នៅក្នុង​ប្រទេស​អ៊ីតាលី​នាពេល​កន្លងមក​។​

​លោក James Packer វ័យ​៤៧ ឆ្នាំ​រូបនេះ​គឺជា​មហាសេដ្ឋី​លំដាប់​ទី​បួន​នៃ​ប្រទេស​អូស្ត្រាលី នេះ​បើ​យោងតាម​ទស្សនា​វ​ដ្តី Forbes ជាមួយនិង​ការប៉ាន់ស្មាន​ទៅលើ​ទ្រព្យសម្បត្តិ​របស់គាត់​គឺមាន​ប្រហែលជា ៤,៧​ពាន់​លាន​ដុល្លារ​។​

​តារាចម្រៀង​វ័យ ៤៥ ឆ្នាំ​នាង Mariah Carey បានចេញ​អាល់​ប៊ុ​ម​ដំបូង​របស់​នាង​នៅ​ឆ្នាំ ១៩៩០ ហើយក៏​ជា​អាល់​ប៊ុ​ម​តារាចម្រៀង​ស្រី​លក់ដាច់​ច្រើនជាងគេ​បំផុត​គ្រប់​ជំនាន់​ផងដែរ​។​

​លោក James Packer មហាសេដ្ឋី​ម្នាក់​ដែល​បាន​ស្នង​ទ្រព្យសម្បត្តិ​ត​ពី​ឪពុក​របស់ខ្លួន​លោក Kerry Packer គឺជា​អតីត​អ្នកគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងមូល​របស់​ប្រទេស​អូស្ត្រាលី​។ បច្ចុប្បន្ន​គាត់​បានធ្វើ​ការវិនិយោគ​ទន់​ទៅលើ​កាស៊ីណូ​ជាច្រើន​។  គាត់​បាន​ចែកផ្លូវ​ជាមួយ​ភរិយា​ទី​ពីរ​របស់ខ្លួន ហើយ​និង​តារាចម្រៀង Erica Baxter កាលពី​ឆ្នាំ​អំឡុង​ឆ្នាំ ២០១៣ ។​

​នាង Mariah Carey ក៏បាន​ប្រកាស​ចែកផ្លូវ​ជាមួយនឹង​ពិធីករ​ក្នុង​កម្មវិធី America's Got Talent លោក Nick Cannon ផងដែរ​ក្នុង​ឆ្នាំ ២០១៤៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់