ក្លឹបឆេលស៊ីចង់ទាក់ទាញប្រជាប្រិយភាពនៅប្រទេសចិនបន្ថែមទៀតនៅរដូវកាលក្រោយ ដោយគ្រោងធ្វើដំណើរទៅកាន់ទីផ្សារបាល់ទាត់ដែលកំពុងលូតលាស់នេះ សម្រាប់ដំណើរប្រកួតកម្តៅសាច់ដុំមុនរដូវកាលក្រោយ។
ក្រុមឆេលស៊ីដែលកំពុងនាំមុខគេនៅក្របខណ្ឌព្រីមីញ៉េលីកកំពុងពិភាក្សាអំពីដំណើរប្រកួតកម្តៅសាច់ដុំនៅតំបន់អាស៊ី។ ឆេលស៊ីនឹងបន្តធ្វើដំណើរទៅទីក្រុងប៉េកាំង បន្ទាប់ពីសំចតនៅប្រទេសជប៉ុន។
ក្លឹបឆេលស៊ីចង់បង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួននៅប្រទេសចិនជាពិសេសបន្ទាប់ពីរដូវកាលទិញដូរកីឡាករនៅឆ្នាំនេះ ដែលក្នុងនោះកីឡាករពីររូបរបស់ឆេលស៊ីបានចាកចេញទៅចូលរួមជាមួយក្របខណ្ឌ Chinese Super League ។
ក្រុមរបស់លោក អែនតូនីញ៉ូ កុនតេ (Antonio Conte) នឹងចាប់ផ្តើមរៀបចំសម្រាប់ដំណើរប្រកួតកម្តៅសាច់ដុំរដូវកាលឆ្នាំ២០១៧/១៨នៅចុងខែកក្កដា៕
