សុនខ​ឥត​ម្ចាស់​ជាច្រើន​ត្រូវបាន​ម្ចាស់​ហាង​នៅ​តួ​ក​គី​បើកទ្វារ​ឱ្យចូល​ក្នុង​សម្ងំ​ពួន​យក​ភាពកក់ក្តៅ​នៅ​ខែរងា​ដ៏​អាក្រក់​មិន​ធ្លាប់​ជួប​

    ​ចាប់តាំងពី​មាន​ព្យុះ​ព្រិល​ដ៏​អាក្រក់​មក​កាលពី​ឆ្នាំ ២០០៩ បច្ចុប្បន្ន​ព្យុះ​ព្រិល​អាក្រក់​ជាថ្មី​មួយទៀត​កំពុង​វាយប្រហារ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី ជាមួយនឹង​កម្រាស់​ព្រិល ៦៥ សង់ទីម៉ែត្រ​ធា្ល​ក់ដោយ​ផ្នែក​នៅ​ទីក្រុង​ពេញ​មួយ​យប់ និង​ជើងហោះហើរ​រាប់រយ​ត្រូវបាន​លុបចោល​។​

​    ​ដោយសារតែ​អាកាសធាតុ​ប្រែប្រួល សត្វ​ចិញ្ចឹម​គ្មាន​ម្ចាស់​ជាច្រើន​ក្នុង​ទីក្រុង​ត្រូវបាន​មនុស្ស​ជួយ​ឱ្យមាន​សុវត្ថិភាព​និង​មាន​ភាពកកក្ដៅ ពី​សីតុណ្ហភាព​ត្រជាក់​ឡើងក​កនៅ​ខាងក្រៅ​។​

​    ​ម្ចាស់​ហាង​ជំនួញ​ជាច្រើន​បាន​បើកទ្វារ​ហាង​របស់​ពួកគេ​ឱ្យ​សត្វ​គ្មាន​ម្ចាស់​ចូល​សម្ងំ​យក​ភាពកក់ក្តៅ​។ ម្នាក់​ក្នុងចំណោម​បុគ្គល​ទាំងនោះ​គឺ​លោក Selçuk Bayal បាន​បើកហាង​តូច​មួយ​ធ្វើជា​ទីជម្រក​របស់​ឆ្មា​គ្មាន​ម្ចាស់​បណ្ដោះអាសន្ន​។​

​    ​លោក Bayal បាន​ប្រាប់​ទៅ​វេ​ប​សាយ Dodo ថា "​យើង​ជាម​នុស្ស ព្រមទាំង​សត្វ​ទាំងនេះ​គឺ​ត្រូវបាន​ប្រគល់ឱ្យ​ដោយ​ព្រះ​ជា​ម្ចាស់ ដូច្នេះ​យើង​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ព្រះ​ដោយ​ជួយ​មើលថែ​វា​ដូច្នេះ​ឯង​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត