លោកយាយ​អាយុ ៩២ ឆ្នាំ​ត្រូវ​កូនប្រុស​និង​កូនប្រសា​ចាក់សោ​ឱ្យនៅ​ក្នុង​ទ្រុង​ជ្រូក​ដ៏​កខ្វក់​អស់​ជាច្រើន​ឆ្នាំ​

    ​ការគោរព​ឪពុកម្តាយ​គឺជា​គុណធម៌​មួយ​ដែល​ប្រកាន់ខ្ជាប់​ដោយ​ប្រជាជន​ចិន​រាប់​ជំនាន់​។ ជា​អ​កុល​ស ឧបទ្ទវហេតុ​មួយ​កើតឡើង ដែល​បង្ហាញ​គុណធម៌​នេះ​បាន​រលាយ​បាត់ទៅហើយ​។​

​    ​យោងតាម​វេ​ប​សាយ​សៀង​ហៃ​អ៊ី​ស ស្ដ្រី​ចំណាស់​វ័យ ៩២ ឆ្នាំ​ម្នាក់​មកពី​ប្រទេស​ចិន ត្រូវបាន​គេ​ឃើញ​រស់នៅ​ខាងក្នុង​កន្លែង​ចិញ្ចឹម​ជ្រូក​ដ៏​គួរឱ្យខ្លាច​មួយ​។​

​    ​វីដេអូ​បានបង្ហាញ​ស្ដ្រី​ចំណាស់​ក្នុង​សភាព​ទន់ខ្សោយ ជាមួយនឹង​ក្ដារបន្ទះ​មួយ និង​ភួយ​មួយ​ប៉ុណ្ណោះ​។​

​    ​ក្នុងប្រទេស​ចិន​ទ្រុង​ជ្រូក​គឺជា​កន្លែង​ដែល​គេ​ចាក់សោ​ទុក​សមាជិកគ្រួសារ​ដែល​លែង​ត្រូវការ​។ ហើយ​វា​មិនមែនជា​ករណី​ទីមួយ​នោះទេ ដែល​ស្ដ្រី​ចំណាស់​រូបនេះ​ត្រូវបាន​ជួយសង្គ្រោះ​ពី​ទ្រុង​ជ្រូក​។​

​    ​ស្ដ្រី​ចំណាស់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Yang ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អាជ្ញាធរ និង​នាំយកទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការព្យាបាល​ត្រឹមត្រូវ​។ បើទោះជា​ប៉ូ​សិ​ល​កំពុងធ្វើការ​ស៊ើបអង្កេត ក៏ប៉ុន្តែ​គេ​ជឿថា​កូន​និង​កូនប្រសា​ស្រី​របស់​លោកយាយ Yang ជា​អ្នក​បង្ខំ​ឱ្យ​គាត់​នៅ​ដេក​ក្នុង​ទ្រុង​ជ្រូក​អស់​ជាច្រើន​ឆ្នាំ​៕

 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...