Zlatan Ibrahimovic និយាយថា ប្រើពេល​តែ ៣ ខែ​សោះ ខ្លួន​អាច​ក្តោប​ក្តាប់ Premier League បានសម្រេច​

    ​Zlatan Ibrahimovic និយាយថា គាត់​បាន​ក្តោប​ក្តាប់​បាល់ទាត់​អង់គ្លេស​ជាស្រេច​នៅក្នុង​រយៈពេល​ត្រឹម​បី​ខែ​នៃ​ការចូលរួម​ជាមួយនឹង​បិសាច​ក្រហម Manchester United ។​

​    ​ខ្សែប្រយុទ្ធ​ជើងចាស់​របស់​បិសាច​ក្រហម​រូបនេះ មាន​អារម្មណ៍​ថា មិនយូរ​មិនឆាប់​គាត់​នឹង​ក្តោប​ក្តាប់​ពានរង្វាន់​បុគ្គល​មួយចំនួន ជំនួស​ឱ្យ​គោលដៅ​ឈ្នះ​ពាន​របស់​លី​ក​កំពូល​អង់គ្លេស Premier League របស់គាត់​ជា​លើកដំបូង​។​

​    ​និមិត្តរូប​ស៊ុយអែត​វ័យ ៣៥​ឆ្នាំ​រូបនេះ បាន​បង្កឱ្យមាន​ការចាប់​អារម្មណ៍​យ៉ាង​សម្បើម ចាប់តាំងពី​ការចូល​រួមជាមួយ​បិសាច​ក្រហម​ពី Paris Saint-Germain នៅលើ​កិច្ចសន្យា​មិនមាន​តម្លៃ​ខ្លួន ខណៈ​បច្ចុប្បន្ន​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ១៣​គ្រាប់​ក្នុង​លី​ក ដែល​ធ្វើឱ្យ​គាត់​នៅសល់​ត្រឹម​តែមួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ​ស្ថិតនៅ​ពីក្រោយ​កំពូល​តារាង Diego Costa របស់​តោ​ខៀវ Chelsea ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រជែង​ពានរង្វាន់​ស្បែកជើង​មាស​។​

​    ​ប៉ុន្តែ Ibrahimovic បាន​សង្កត់ធ្ងន់ថា គាត់​គឺ​កំពុង​ផ្តោតទៅលើ​ការជួយ​បិសាច​ក្រហម​ក្នុងការ​ពង្រីក​នៅ​លទ្ធភាព​ឈ្នះ​ជាប់ៗ​គ្នា​ចំនួន​ប្រាំបួន​លើក​របស់​ពួកគេ​តែប៉ុណ្ណោះ ខណៈដែល​ពាន​លី​ក​បញ្ជាក់​យ៉ាង​មុតមាំ​គឺជា​គោលដៅ​របស់គាត់​។​

​    ​Ibrahimovic បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ​របស់​ផ្លូវ​ការណ៍​របស់​បិសាច​ក្រហម​ថា "​ទេ ខ្ញុំ​មិន​កំពុង​នឹង​បាន​ដេញតាម​នរណាម្នាក់​នោះឡើយ​។ ខ្ញុំ​កំពុង​ដេញតាម​លទ្ធភាព​ឈ្នះ​ពាន Premier League ។ នោះ​គឺជា​គោលបំណង​របស់ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ Goal