samsung-banner
adverise with khmeread

Cristiano Ronaldo ឈ្នះ​ពាន Salon d'Or (​ម៉ូត​សក់​ឡូយ​ដាច់​គេ​) សាជាថ្មី​

Cristiano ronaldo the best 1d1l0o912xg8q14dt0hjhgp9oo

    ​ទោះបីជា Lionel Messi បាន​ទាក់ទាញ​ក្រសែភ្នែក​របស់​ប្រិយមិត្ត​បាល់ទាត់​ជាមួយនឹង​ការ​ហាយ​ឡាយ​សក់​ពណ៌​ទង់ដែង​របស់គាត់​យ៉ាងណាក្តី ក៏ប៉ុន្តែ​គូប្រជែង​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់គាត់​នៅតែ​បាន​កាន់កាប់​ពានរង្វាន់​ដ៏​មាន​សក្តានុពល នៃ​ម៉ូត​សក់​ល្អ​ដាច់​គេ​ក្នុង​ពិភព​បាល់ទាត់ ឬ​ហៅថា Salon d'Or​។​
​    ​
​    ​Cristiano Ronaldo សាជាថ្មី​ម្តងទៀត បានបង្ហាញ​យ៉ាងច្បាស់​ថា​គាត់​នៅតែមាន​រូប​ស្រស់​សង្ហា​ជាង Lionel Messi ខណៈដែល​គាត់​បានឈ្នះ​ពានរង្វាន់ Salon d'Or សម្រាប់​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា ដោយ​ពានរង្វាន់​នេះ​ត្រូវបាន​រៀបចំ​ដោយ​វេ​ប​សាយ Goal ដោយ​កាត់សេចក្តី​តាមរយៈ​ការបោះឆ្នោត​ដោយ​ប្រិយមិត្ត​អ្នកអាន​របស់​ពួកគេ​។​

​    ​ការបោះឆ្នោត​នៅលើ​វេ​ប​សាយ​នេះ​បានបញ្ជាក់​ឱ្យឃើញថា តារាបាល់ទាត់​ឆ្នើម​របស់​ក្រុម​អធិរាជ​ស Real Madrid ទទួលបាន​ភាគរយ​សំឡេងឆ្នោត​ចំនួន ២១​ភាគរយ​នៃ​ការបោះឆ្នោត​ចំនួន ១៩.១១១ សំឡេង​។​

​    ​Messi ទទួលបាន​សំឡេងឆ្នោត​ចំនួន ១៦​ភាគរយ ខណៈដែល Paul Pogba ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​បី​មាន ១២​ភាគរយ Olivier Giroud បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី​បួន​មាន​សំឡេងឆ្នោត​ចំនួន ១០​ភាគរយ ហើយ​ចំណាត់ថ្នាក់​ទី​ប្រាំ​បាន​ទៅលើ Ivan Perisic មាន​សំឡេងឆ្នោត​ចំនួន ៦​ភាគរយ​ដែល​ត្រូវ​អរគុណ​ទៅដល់​ម៉ូត​សក់​ស្នេហា​ជាតិ​របស់គាត់​ក្នុង​ព្រឹត្តិការណ៍​ពាន​អឺរ៉ុប Euro 2016៕

adverise with khmeread

មតិយោបល់