អតីត​អ្នកចាត់ការ​ទូទៅ​ជម្រើសជាតិ​អង់គ្លេស Graham Taylor ទទួលមរណភាព​នៅ​វ័យ ៧២ ឆ្នាំ​

    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស លោក Graham Taylor បានទទួល​មរណៈភាព​នៅ​វ័យ ៧២​ឆ្នាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​នៅ​ក្លឹប​បាល់ទាត់​អាជីព លោក Taylor បាន​ដឹកនាំ​ក្រុម Watford ពី​លី​ក​លំដាប់​ទី​បួន Fourth Division ឆ្ពោះ​ទៅដល់​តំណែង​ជើងឯក​រង​លី​ក​កំពូល​ទីមួយ​អង់គ្លេស First Division (EPL សព្វថ្ងៃ​) ក្នុង​រយៈពេល​ត្រឹម​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​គាត់​ក៏បាន​ដឹកនាំ​ក្រុម​នេះ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ខាប់​ក្នុងស្រុក FA Cup ផងដែរ​កាលពី​ឆ្នាំ ១៩៨៤​។​

​    ​គាត់​បាន​ចូល​កាន់កាប់​ក្រុម Aston Villa ដែល​ស្ថិតនៅក្នុង​លី​ក​លំដាប់​ទី​ពីរ​អង់គ្លេស​ចូលទៅ​កាន់​លី​ក​កំពូល​វិញ ហើយ​គាត់​បាន​វិលត្រឡប់​ចូល​ដឹកនាំ​ក្រុម Watford និង Villa វិញ បន្ទាប់ពី​ចំណាយពេល​ចូល​កាន់កាប់​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស និង​ដឹកនាំ​ក្រុម Wolves ។​

​    ​លោក Taylor បានក្លាយ​ទៅជា​អ្នកចាត់ការ​ទូទៅ​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៩០ ប៉ុន្តែ​បាន​លាលែង​ពី​តំណែង​ក្នុង​ឆ្នាំ​១៩៩៣ បន្ទាប់ពី​ក្រុមបាល់ទាត់​អន្តរជាតិ​មួយ​នេះ បាន​បរាជ័យ​ក្នុង​វគ្គ​ជម្រុះ​សម្រាប់​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​១៩៩៤៕

ប្រភព៖ BBC
 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...