បច្ចេកទេស​កាមេរ៉ា​ពីងពាង Spidercam នឹង​យកមកប្រើ​លើកដំបូង​ក្នុងជំនួប​រវាង Manchester United និង Liverpool ថ្ងៃអាទិត្យ​នេះ

​    ​ប​ច្ចេ​ទេស​ថត​គុណភាព​ល្អឥតខ្ចោះ​របស់​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League នឹង​ត្រូវបាន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​បន្ថែ​ម​ទៀត​នា​ចុង​សប្តាហ៍​នេះ ខណៈដែល​បច្ចេកវិជ្ជា​ថ្មី​នេះ​កាមេរ៉ា​ពីងពាង Spidercam ត្រូវ​បានដាក់​ដំណើរការ​នៅក្នុង​លី​ក​កំពូល​អង់គ្លេស​ជា​លើកដំបូង​នៅឯ​ជំនួប​ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ​រវាង​ក្រុម​បិសាច​ក្រហម Manchester United និង​ហង្ស​ក្រហម Liverpool នៅ​ថ្ងៃអាទិត្យ​នេះ​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ DailyMail បានឱ្យដឹងថា ទូរទស្សន៍ Sky Sports នឹង​ណែនាំ​ឱ្យ​យើង​បាន​ស្គាល់​នូវ​បច្ចេកវិជ្ជា​ថត​ទំនើប​ថ្មី​ដែល​នឹង​ផ្តិត​យក​រូបភាព​នៅលើ​ទឹក​ដី Old Trafford ខណៈដែល​បច្ចេកវិជ្ជា​នេះ នឹងត្រូវ​ប្រើ​នាពេល​បន្ទាប់​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​ពាន​កំពូល​ក្លឹប​ទ្វីបអឺរ៉ុប Champions League និង​បាល់ទាត់​ពិភពលោក (World Cup)​។​

​    ​វា​នឹងត្រូវ​បំពាក់​នៅ​ពីលើ​ទីលាន​ប្រកួត​ដែលមាន​ត​ភ្ជាប់​ជាមួយនឹង​ខ្សែកាប​ចំនួន​បួន​ទិស​ទៅកាន់​ជ្រុង​នៃ​ទីលាន និង​ត្រូវបាន​បញ្ជា​ដោយ​ប្រតិបត្តិ​ករ​ដើម្បី​ផ្តិត​យក​ទិដ្ឋភាព​ទាំងស្រុង​ក្នុង​ទីលាន ដែល​វា​មាន​រយៈកម្ពស់​ពី ១០ ទៅ ៤០​ម៉ែត្រ​ស្ថិតនៅ​ពីលើ​ទីលាន​ប្រកួត​៕

ប្រភព៖ dailymail

1
adverise with khmeread

អ្នកនឹងចូលចិត្ត