Morgan Schneiderlin ផ្ទេរ​ពី​បិសាច​ក្រហម​មក Everton ជា​ផ្លូវការ​

    ​ក្លឹប Everton បាន​ចុះហត្ថលេខា​ទិញយក​ខ្សែបម្រើ​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Morgan Schneiderlin ក្នុងតម្លៃ​ខ្លួន ២៤​លាន​ផោន​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​វ័យ ២៧​ឆ្នាំ​រូបនេះ បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​បួន​ឆ្នាំកន្លះ​ចូលរួម​ជាមួយនឹង​អតីត​អ្នកចាត់ការ​ចាស់​របស់ខ្លួន​លោក Ronald Koeman ដែល​ពួកគេ​ទាំងពីរ​ធ្លាប់​បំពេញការងារ​ជាមួយគ្នា​នៅឯ​ក្រុម Southampton ។​

​    ​Schneiderlin បានបង្ហាញ​ខ្លួន​ចំនួន ៤៧​លើក​សម្រាប់​បិសាច​ក្រហម ក្រោយ​ការផ្លាស់​របស់គាត់​ក្នុងតម្លៃ​ខ្លួន ២៥​លាន​ផោន​ពី Southampton កាលពី​ខែកក្កដា ឆ្នាំ​២០១៥៕

ប្រភព៖ BBC
 

1
adverise with khmeread

អ្នកនឹងចូលចិត្ត