Real Madrid បំបែក​កំណត់ត្រា​មិនដែល​ចាញ់ ៤០ ប្រកួត​ជាប់​គ្នា​ក្រោយ​មួយ​គ្រាប់​តាម​ស្មើ​របស់ Benzema

    ​អធិរាជ​ស Real Madrid ត្រៀម​បំបែក​កំណត់ត្រា​ថ្មី​របស់​ប្រទេស​អេ​ស្ប៉ា​ញ​នៃ​ការប្រកួត​ចំនួន ៤០​លើក​ដោយ​មិន​ស្គាល់​រសជាតិ​ចាញ់ ខណៈដែល​គ្រាប់​បាល់​នៅ​នាទី​៩៣ របស់ Karim Benzema បាន​ឆក់​ឱកាស​ឱ្យ​ពួកគេ​មានលទ្ធភាព​តាម​ស្មើ​ក្នុង​លទ្ធផល ៣-៣ នៅលើ​ទឹកដី Sevilla ក្នុងជំនួប​ពាន​ខាប់​ក្នុងស្រុក Copa del Rey វគ្គ ១៦​ក្រុម​ចុងក្រោយ​កាលពី​យប់មិញ​នេះ​។​

​    ​ក្រុម​របស់លោក Zinedine Zidane ត្រូវបាន​ផ្តួល​ជា​លើកចុងក្រោយ​ដោយ​ក្រុម​អាល្លឺម៉ង់ Wolfsburg នៅក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​ទ្វីបអឺរ៉ុប Champions League របស់​ពួកគេ​នៅក្នុង​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​ជើង​ទីមួយ​កាលពី​ខែមេសា ឆ្នាំ​២០១៦ កន្លងទៅនេះ​។​

​    ​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​បន្សល់​កំណត់ត្រា​ចាស់​នៃ​ការប្រកួត​ចំនួន ៣៩​លើក​ដោយ​មិន​ស្គាល់​ពាក្យ​ចាញ់ ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​ប​ស់លោក Luis Enrique នៅ​ចន្លោះ​ឆ្នាំ ២០១៥ និង ២០១៦​។​

​    ​បច្ចុប្បន្ន Real Madrid មានកំណត់​ត្រា​ស្មើនឹង Barcelona ហើយ​លទ្ធផល​ស្មើ​កាលពី​យប់មិញ​នេះ មានន័យថា​អធិរាជ​ស​ក៏​អាច​ឆ្ពោះ​ដំណើរ​ទៅកាន់​វគ្គ​បន្ទាប់​ផងដែរ​ទៅកាន់​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​នៃ Copa del Rey ខណៈដែល​លទ្ធផល​សរុប​ទាំងពីរ​ជើង​របស់​ពួក​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៦-៣៕

ប្រភព៖ BBC
 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...