adverise with khmeread Bek

ហេតុផល ១០ ដែលថា​បុរស​ជា​កីឡាករ​តែង​ធ្វើជា​ស្វាមី​ដ៏​អស្ចារ្យ​

​បុរសៗ ដែលជា​អត្ត​ព​លិ​ក តែងមាន​គុណសម្បត្តិ​មួយចំនួន នៅពេល​និយាយ​ដល់​ការ​ក្លាយជា​ស្វាមី ដោយ​គាត់​មាន​សមត្ថភាព​ហួស​ពី​ការដែល​អាច​លេង​ដេញចាប់​ជាមួយ​កូនៗ ឬ ធ្វើជា​មនុស្ស​ដ៏​មានតម្លៃ​មួយរូប​ចំពោះ​ក្រុមកីឡា​ក្នុង​សហគមន៍​ខ្លួន​ទៅទៀត​។ ការដែល​មាន​បុរស​ម្នាក់​ដែល​ចូលចិត្ត​លេង​កីឡា​នៅផ្ទះ​ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​អាពាហ៍ពិពាហ៍​របស់​អ្នក​បាន​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែលថា​ពួកគេ​គឺជា​មនុស្ស​ដ៏​អស្ចារ្យ​សម្រាប់​ធ្វើជា​ដៃគូ​អនាគត​។  

១- ពួកគេ​មាន​វិន័យ​ល្អ​
​បុរសៗ ដែល​លេង​កីឡា​ជា​ញឹកញយ​តែងមាន​គោលជំហរ​រឹងមាំ​ក្នុង​ការធ្វើ​កិច្ចការ​ឆ្ពោះទៅរក​គោលដៅ​ជាក់លាក់ មិន​ថា​ត្រូវ​ពង្រឹង​តំបន់​ការពារ​ឲ្យ​ប្រសើរឡើង ឬ រៀបចំ​ការហ្វឹកហាត់​ដើម្បី​ពង្រឹងកម្លាំង​របស់ខ្លួន​ឲ្យ​ប្រសើរឡើង​នោះទេ​។ ការ​ហាត់ពត់លត់ដំ​ខ្លួនឯង​នេះហើយ​គឺជា​ការបង្ហាញ​យ៉ាង​ល្អ​នូវ​តួនាទី​របស់​ពួកគេ​ក្នុងនាម​ជា​ស្វាមី​មិន​ថា​ក្នុង​រឿង​ចាត់ចែង​ហិរញ្ញវត្ថុ​គ្រួសារ ឬ​រៀបចំ​ម្ហូបអាហារ ដែល​ម្តាយ​ខ្លួន​ធ្លាប់​ចំអិន​ឲ្យ​ញ៉ាំ​កាល​នៅ​តូច​នោះឡើយ​។

២- ពួកគេ​ពូកែ​ប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម
​បុរសៗ ដែលជា​អត្ត​ព​លិ​កមាន​ភាពស៊ាំ​ទៅនឹង​ការ​ដែលមាន​មនុស្ស​នៅ​ជុំវិញខ្លួន​ច្រើន ហើយ​ចូលចិត្ត​រីករាយ​ជាមួយ​ក្លើ​ដែលជា​មិត្ត​រួម​ក្រុម​។ ទោះបីជា​ពួកគេ​លេង​កីឡា​បែប​ទោល ដូចជា ជិះ​កង់ រត់ប្រណាំង ឬ ជិះ​ក្តារ​ស្គី​លើ​សមុទ្រ ក៏​ពួកគេ​នៅតែ​ចូលចិត្ត​សន្ទនា​ជាមួយ​អ្នកជិះ​កង់​ដូចគ្នា អ្នករត់​ប្រណាំង​ដូចគ្នា ឬ​អ្នកជិះ​ក្តារ​ស្គី​លើ​សមុទ្រ​ដូចគ្នា នៅពេល​ពួកគេ​ជួបគ្នា​តាមផ្លូវ​ឬ​តាម​ឆ្នេរសមុទ្រ​។ ក្នុងនាម​ជា​គូស្នេហ៍ មាន​កាលៈទេសៈ​ច្រើនណាស់​ដែល​អ្នកនឹង​ត្រូវ​ចុះ​ចំណោម​ក្នុងសង្គម ហើយ​វា​ពិតជា​ល្អ​ណាស់​ដែលមាន​មនុស្ស​ម្នាក់​នៅក្បែរ​អ្នក ដែល​អាច​ចាប់ផ្តើម​ការសន្ទនា​ជាមួយ​អ្នកដទៃ​បាន​។

៣- ពួកគេ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​ជា​លក្ខណៈ​មិត្តភាព​
​ស្វាមី​ទាំងឡាយ ដែល​ចូលចិត្ត​កីឡា តែងតែ​ត្រៀម​ជាស្រេច​សម្រាប់​ការប្រកួតប្រជែង​ដែល​មិន​បង្ក​ផលប៉ះពាល់​រវាង​ភរិយា​របស់ខ្លួន​ទេ​។ មិន​ថា​វា​គឺ​ជាការ​ប្រណាំងប្រជែង​ដើម្បី​រកមើល​ថា​តើន​រណា​ឡើង​ជិះ​រថយន្ត​មុនគេ ឬ ការ​ភ្នាល់​ថា​តើន​រណា​នឹង​អាច​យកឈ្នះ​ចិត្ត​ក​ម្លោះៗ​បាន​មុនគេ​នោះឡើយ​។ ជីវិត​គឺមាន​ភាព​រីករាយ​ណាស់​ជាមួយនឹង​ល្បែង​បែបនេះ​។

៤- ពួកគេ​តែងមាន​សុខភាព​ល្អ​
​គ្មានអ្វី​អាច​ប្រកែក​បានទេ​ថា ស្វាមី​ដែល​ចូលចិត្ត​កីឡា មាន​សុខ​ភាពល្អ​។ នេះ​ក៏​បង្ហាញ​យ៉ាង​ល្អ​ចំពោះ​ទំនាក់ទំនង​របស់​ពួកគេ​នៅផ្ទះ​ផងដែរ ព្រោះ​ពួកគេ​មិន​ត្រឹមតែ​មានកា​សម្បទា​ល្អ ប៉ុណ្ណោះ​ទេ តែ​ការហាត់​កីឡា​ធ្វើ​ឲ្យ​ពួកគេ​រីករាយ​ទាំង​ខាង​ផ្លូវចិត្ត​ផងដែរ​។ វា​ក៏​មានន័យ​ផងដែរ​ថា ពួកគេ​មាន​ទំនោរ​គាំទ្រ​ឲ្យ​មាន​ទម្លាប់​ទទួលទាន​អាហារ​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខភាព​សម្រាប់​គ្រួសារ​ពួកគេ​ផងដែរ​។

៥- ពួកគេ​គឺជា​គំរូ​ដ៏​អស្ចារ្យ​
​បុរស ដែលមាន​វិន័យ​ល្អ​ពី​ការលេង​កីឡា តែង​ធ្វើជា​គំរូ​ដ៏​អស្ចារ្យ​សម្រាប់​កូនៗ​របស់ខ្លួន​។ កូនៗ​របស់​អ្នកនឹង​តែងតែ​មើល​មក​ឪពុក​របស់ខ្លួន​ជា​មនុស្ស​ម្នាក់ ដែល​ប្រឹងប្រែង​ឆ្ពោះទៅរក​គោលដៅ មិន​ថា​ពួកគាត់​ប្រឹងប្រែង​លំបាក​យ៉ាងណា​នោះទេ​។

៦- ពួកគេ​ដឹង​ពី​របៀប​ដោះស្រាយ​ជាមួយនឹង​ឧបសគ្គ​
​បុរសៗ ដែល​លេង​កីឡា គឺមាន​ភាពស៊ាំ​ណាស់​ជាមួយនឹង​ការលំបាក ដែល​អាច​នឹង​កើតឡើង ចាប់ពី​របួស​កជើង រហូតដល់​ការខ្វែងគំនិត​គ្នា​ជាមួយនឹង​មិត្ត​រួម​ក្រុម​។ នេះ​បង្ហាញ​យ៉ាង​ល្អ​ចំពោះ​តួនាទី​របស់​ពួកគេ​ក្នុងនាម​ជា​ស្វាមី ព្រោះ​ពួកគេ​អាច​ប្រឈម​នឹង​ឧបសគ្គ​ជីវិត​ជាមួយនឹង​កិត្តិយស និង មិន​ចុះ​ញ​ម​ឡើយ​នៅពេល​ឧបសគ្គ​នោះ​កាន់តែ​ពិបាក​។

៧- ពួកគេ​ដឹង​ពី​សារៈសំខាន់​នៃ​ការងារ​ជា​ក្រុម​
​ស្វាមី ដែល​ចូលចិត្ត​កីឡា​ដឹងថា ការងារ​ជា​ក្រុម​មាន​សារៈសំខាន់​ណាស់​ចំពោះ​ភាពជោគជ័យ​របស់​ក្រុម​ពួកគេ​។ រឿងនេះ​ឆ្លុះបញ្ចាំង​មកលើ​តួនាទី​របស់​ពួកគេ​ក្នុងនាម​ជា​ស្វាមី​ល្អ​មួយរូប​ព្រោះ​ពួកគេ​យល់ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​សាម​គី្គ​គ្នា​ក្នុងនាម​គ្រួសារ​មួយ និង​ធ្វើការ​ជាមួយគ្នា​ឆ្ពោះទៅរក​គោលដៅ​រួម​។  

៨- ពួកគេ​មាន​ជំនាញ​ដឹកនាំ​ដ៏​អស្ចារ្យ​
​បុរសៗ ដែល​លេង​កីឡា ភាគច្រើន​មាន​សមត្ថភាព​ដឹកនាំ ព្រោះ​ពួកគេ​តែងមាន​ការពិភាក្សា​ដ៏​សំខាន់​ខណៈ​ពួកគេ​កំពុង​ប្រកួត មិន​ថា​ទាក់ទង​នឹង​ចំណាត់ការ​ណាមួយ​ជាក់លាក់ ឬ​ទាក់ទង​នឹង​ការពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ក្រុម​ជាមួយនឹង​មិត្ត​រួម​ក្រុម​នោះទេ​។ ក្នុង​ជីវិត​មនុស្ស​យើង​តែងមាន​ការសម្រេចចិត្ត​លំបាកៗ​ជាច្រើន ដែល​អ្នក​ត្រូវធ្វើ​ការសម្រេច​ជាមួយគ្នា​ក្នុងនាម​ជា​ក្រុម​មួយ ហើយ​វា​នឹងធ្វើ​ឲ្យ​មានការ​ទុកចិត្ត​ណាស់​ដែល​ដឹងថា អ្នកមាន​មនុស្ស​ម្នាក់​ដែល​ពូកែ​ខាង​ការដឹកនាំ​នៅក្បែរ​ខ្លួន​។

៩- ពួកគេ​មាន​ថាមពល​ច្រើន​
​ការ​ដែលមាន​ស្វាមី​ដែលមាន​ភាពស្វាហាប់ និង​មាន​ឆន្ទៈ​ក្នុង​ការទទួលយក​ការ​ផ្សងព្រេង​ថ្មីៗ​គឺ​តែងតែ​ជាការ​លើកទឹកចិត្ត​បន្ថែម​មួយ​ខ្ពស់​ណាស់​។ ពួកគេ​មាន​កម្លាំង​ពលំ​មាំមួន​សម្រាប់​បំពេញតម្រូវការ​ផ្សេងៗ​សម្រាប់​ភរិយា មិន​ថា​ការដើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយៗ ឬ​ធ្វើ​អ្វី​ផ្សេងទៀត ដែល​ភរិយា​បានស្នើ​ឲ្យ​ធ្វើតាម​នោះទេ​។

១០- ពួកគេ​អាចមាន​ភាពបត់បែន​តា​ម​របៀប​របស់​ពួកគេ​
​សម្រាប់​បុរស​មួយចំនួន វា​អាចមាន​ការលំបាក​ក្នុងការ​សម្រប​ចូល​ជីវិត​អាពាហ៍ពិពាហ៍​បន្ទាប់ពី​ភាព​កំលោះ​។ សំណាងល្អ ស្វាមី​ជា​អ្នកកីឡា​មាន​ទំនោរ​ជួយ​ការងារ​ផ្ទះ​ប្រចាំថ្ងៃ ព្រោះ​ពួកគេ​ស៊ាំ​ទៅនឹង​ការសាកល្បង​វិធី​ថ្មីៗ ឬ ការលេង​បែប​ថ្មី ដែល​គ្រូបង្វឹក ឬ​មិត្ត​រួម​ក្រុម​ពួកគេ​ស្នើឡើង ហើយ​ពួកគេ​ដឹងថា ការចាប់យក​កិច្ចការ​ថ្មី​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ភាពជោគជ័យ​របស់​ក្រុម​៕

adverise with khmeread

មតិយោបល់