samsung-banner
adverise with khmeread

West Ham ប្តេជ្ញា​ថា​នឹងមិន​លក់ Dimitri Payet តែ​សាមីខ្លួន​មិន​ចង់​លេង​ឱ្យ​ញញួរ​ធំ

Untitled 1

    ​ក្លឹប​ញញួរ​ធំ West Ham បានបញ្ជាក់​យ៉ាង​ដាច់ខាត​ថា Dimitri Payet នឹងមិន​ត្រូវ​លក់​នៅក្នុង​ទីផ្សារ​ដោះ​ខែមករា​នេះឡើយ ទោះបីជា​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ កំពុង​បដិសេធ​ក្នុង​ការលេង​ឱ្យ​ក្លឹប​ម្តងទៀត​ក៏ដោយ​។​

​    ​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅកាន់​អ្នកឯកទេស​ពិនិត្យ​សុខភាព​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បន្ទាប់ពី​គាត់​បាន​អះអាងថា គាត់​មាន​បញ្ហា​របួស និង​មិនអាច​ហ្វឹកហាត់​បាន​។​

​    ​West Ham កំពុងមាន​ការសង្ស័យ​អំពី​រយៈពេល​នៃ​ការ​ជា​ពីរ​បួស​វិញ ប៉ុន្តែ​បាន​ប្តេជ្ញា​តាមដាន​សា្ថ​នភា​ពរ​បួស​នេះ​ឱ្យបាន​ដិតដល់​។ សហ​ម្ចាស់​ក្លឹប លោក David Sullivan នឹង​ណាត់ជួប​ជាមួយនឹង​ភ្នាក់ងារ​របស់ Payet លោក Jacques-Olivier Auguste នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​ជំហាន​បន្ទាប់​។​

​    ​អ្នកចាត់ការ​ទូទៅ​លោក Slaven Bilic បាន​បំបែក​ព័ត៌មាន​មួយ​នេះ​នៅឯ​សន្និសីទកាសែត​កាលពី​ថ្ងៃ​ព្រ​ហ្ប​តិ៍​ម្សិលមិញ ហើយ​គាត់​បញ្ជាក់ថា Payet គឺ​មិនត្រូវ​រំពឹងថា​នឹង​អាចដាក់​បញ្ចូល​ឱ្យ​លេង​ក្នុងជំនួប​ក្នុង​ទឹកដី​នា​ថ្ងៃ​សៅរ៍​ស្អែក​ជាមួយនឹង Crystal Palace ឡើយ​។​

​    ​លោក Bilic បាន​បញ្ជាក់ថា "​ខ្ញុំ​មាន​បញ្ហា​ប្រឈម​ជាមួយនឹង​កីឡាករ​ម្នាក់​។ វា​គឺជា Dimitri Payet ។ គាត់​ចង់​ចាកចេញ​។ គាត់​បាន​បដិសេធ​លេង​ឱ្យ​ពួកយើង​។ យើង​នឹងមិន​លក់​គាត់​នោះឡើយ​។ ខ្ញុំ​មាន​ក្រុម​មួយ​ដើម្បី​ដឹកនាំ ហើយ​គាត់​ប្រហែលជា​ត្រូវ​ក្លឹប​ខ្លះ​អូសទាញ​។ រហូតដល់​គាត់​ផ្លាស់ប្តូរ​ឥរិយាបថ​របស់គាត់ គាត់​នឹងមិន​ស្ថិតនៅក្នុង​ក្រុម​នេះឡើយ​។ គាត់​នឹងមិន​ហ្វឹកហាត់​ជាមួយ​យើង​នោះឡើយ​។ វា​មិនមែនជា​បញ្ហា​លុយកាក់​អី​នោះឡើយ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់