Marouane Fellaini កីឡាករ​សំណព្វ​របស់ Jose Mourinho បន្ត​កុងត្រា​ជាមួយ​បិសាច​ក្រហម ធ្វើឱ្យ​អ្នកគាំទ្រ​ស្ទើរ​គាំងបេះដូង​

​    ​បិសាច​ក្រហម Manchester United បានសម្រេច​បន្ត​ការ​ស្នាក់នៅ​បន្ថែម​នៅលើ​កុងត្រា​បច្ចុប្បន្ន​របស់ Marouane Fellaini ដែល​គាត់​អាច​បន្ត​នៅលើ​ទឹកដី Old Trafford រហូតដល់​ឆ្នាំ ២០១៨​។​

​    ​Fellaini បាន​ដើរ​តាម​អ្នកចាត់ការ​សំណព្វចិត្ត​របស់ខ្លួន​លោក David Moyes ទៅកាន់​បិសាច​ក្រហម​ផ្ទេរ​ចេញពី Everton កាលពី​ឆ្នាំ​២០១៣ ដែល​បាន​ចុះហត្ថលេខា​នៅលើ​កុងត្រា​រយៈពេល​បួន​ឆ្នាំ ខណៈ​បច្ចុប្បន្ន​ពួកគេ​បានសម្រេច​កិច្ចព្រមព្រៀង​បន្ត​សម្រាប់​រយៈពេល​មួយឆ្នាំ​បន្ថែមទៀត​។​

​    ​Manchester United បានប្រកាស​ពី​កិច្ចព្រមព្រៀង​នេះ​ជា​ផ្លូវការ និង​បញ្ជាក់ថា​នេះ​ពិតជា​រឿង​ត្រឹមត្រូវ​ក្នុង​ការបន្ត​កុងត្រា​សម្រាប់​តារាបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ ដោយ​ធានា​អនាគត​របស់គាត់​នៅ​បន្តទៀត​នៅ​រដូវ​កាល​ក្រោយៗ​ទៀត​។​

​    ​ការបន្ត​កុងត្រា​ថ្មី​របស់​កីឡាករ​សំណព្វចិត្ត​ថ្មី​របស់លោក Jose Mourinho បានធ្វើឱ្យ​ប្រិយមិត្ត​បិសាច​ក្រហម​មិន​ស្ទើរ​ទេ មានការ​ភ្ញាក់ផ្អើល និង​ខ្លះទៀត​ស្ទើរតែ​គាំងបេះដូង ព្រោះតែ​កីឡាករ​រូបនេះ លេង​មិនសូវ​ល្អ និង​ឧស្សាហ៍​នាំ​រឿង​ស៊យ​នៅ​ចុងការ​ប្រកួត​៕ 
 

1
adverise with khmeread

អ្នកនឹងចូលចិត្ត