វ៉ៃខ្នោះ​យុវជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​បឹងទំពុន

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី ថ្ងៃទី​១៣​ មករា​ ២០១៧ វេលា​ម៉ោង​៣​រសៀល នៅ​ចំណុច ផ្លូវ​លេខ​៣៧១ ក្រុមទី​០៥ ភូមិ ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ល្បាត​ប៉ូលិស​ខណ្ឌមានជ័យ​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន  ដែលមាន​ឈ្មោះ ចាន់ ណា​រិ​ទ្ធ ហៅ តុង ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​មាន់ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិព្រៃ​ជី​សាក់ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

    ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ព​ណ៌ស​ថ្លា​ (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​០១​កញ្ចប់​ថង់​តូច និង ទូរស័ព្ទដៃ​ចាស់​ចំនួន ០១​គ្រឿង។ បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង៕

adverise with khmeread