samsung-banner
adverise with khmeread

មុខសញ្ញា​គ្រឿងញៀន​ផ្តួល​ម៉ូតូ​រត់គេចខ្លួន​ចូល​ព្រៃ​...​បន្សល់​ថ្នាំញៀន​ និង​ម៉ូតូ

Unnamed %282%29

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ស្រុក​សំបូរ ជន​ជា​មុខសញ្ញា​គ្រឿងញៀន​ម្នាក់​បាន​ជិះ​ម៉ូតូ​គេច​និង​សម្រេច​ផ្តួល​ម៉ូតូ​ចោល​លើផ្លូវ​ជាតិ​រត់​ប្រាស់​អាយុ​គេច​ចូល​ក្នុងព្រៃ​មួយកន្លែង​ចំណុច​ភូមិ​ស្រែ​ឃឿន ឃុំ​សំបូរ ស្រុក​សំបូរ កាលពី​ថ្ងៃទី​១២ មករា​២០១៧ ។​

    លោក​វរសេនីយ៍ត្រី ណ​យ ស៊ី​ថាច អធិការរង​ប៉ូលិស​ស្រុក​សំបូរ បានឱ្យដឹង យ៉ាងណា​ជន​ជា​មុខសញ្ញា​គ្រឿងញៀន​ដែល​គេចខ្លួន​នេះ គឺ​ប៉ូលិស​បានកំណត់​អត្តសញ្ញាណ​ច្បាស់​និង​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​។ នៅ​កន្លែង​ជនសង្ស័យ​បាន​បន្សល់ទុក​ម៉ូតូ​មួយគ្រឿង និង​គ្រឿងញៀន​មួយចំនួន​ដែល​លាក់ទុក​ក្នុង​កញ្ចប់​បារី៕

adverise with khmeread

មតិយោបល់