លោក​អភិបាល​ខេត្តកណ្តាល ប្រើ​ធម៌​ក្តៅ​ដល់​យីហោ​ស្រា​បៀរ​ កម្ពុជា​

    កណ្តាល ៖ លោក​ តាំង ម៉េង​លាន​ អភិបាលស្រុក​មុខកំពូល​បាន​ដឹកនាំ​កម្លាំងចម្រុះ រួមមាន​លោក​ សាន វ៉ាន់​ធុល ​អភិបាលរង​ស្រុក​, ​លោក​ ជួប រដ្ឋា​ នាយករង​សាលាស្រុក​,​ លោក​វរៈសេនីយ៍​ ថៃ ភា​រិ​ន​ អធិការរង​ប៉ូលិស​,​ លោកស្រី ជួន ស្រី​ពៅ ​មេឃុំ​ស្វាយ​អំពារ​,​ លោក​អនុសេនីយ៍ឯក ឃុន បូ​រិ​ន​នាយប៉ុស្តិ៍​ស្វាយ​អំពារ​,​ លោក​ព្រិន្ទបាលឯក ឈួន ចេក​ នាយរង​ប៉ុស្តិ៍​ស្វាយ​អំពារ បាន​ចុះ​រុះរើ​ស្លាក​ផ្សាយពាណិជ្ជកម្ម​ដែល​យីហោ​ថា ​«​សូម​ស្វាគមន៍ ខេត្តកណ្តាល ​CAMBODIA» ​ស្ថិតនៅ​ចំណុច​គល់ស្ពាន​លេខ​២៤​ក្នុងភូមិ​ក្រង​ស្វាយ​ ឃុំ​ស្វាយ​អំពារ ​ស្រុក​មុខកំពូល ​ខេត្តកណ្តាល ចំនួន​ ០១ ​កន្លែង​នៅ​ថ្ងៃទី​១៣ ​មករា​នេះ។​

    ការចុះ​រុះរើ​ស្លាក​ខាងលើនេះ គឺ​យោងតាម​អនុសាសន៍​របស់លោក ​ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល ដោ​មូលហេតុ​ខាង​ក្រុ​ម​ហ៊ុន​ស្រា​បៀរ​កម្ពុជា ​មិនបាន​ចុះបញ្ជី​ និង​ជូនដំណឹង ដល់​អាជ្ញាធរ​ខេត្តកណ្តាល។​

    ជុំវិញ​ការរុះរើ​ស្លាក​យីហោ​ស្រា​បៀរ​ កម្ពុជា ខាងលើនេះ ខ្មែរ​រីដ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​-​លោកស្រី នាយក ឬ​នាយិកា​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​បានឡើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ៕


 

adverise with khmeread