ផ្ទះ​នៅលើ​ទឹក​ហើយ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​...​ចុះ​ទំរាំ​នៅលើ​គោក

    កណ្តាល ៖ មាន​ករណី គ្រោះថ្នាក់​អគ្គិភ័យ​មួយ​កើត​ឡើ​កាលពី​ថ្ងៃទី​១៣​ មករា​ ២០១៧ ​វេលា​ម៉ោង​១​​ និង​៥០​នាទី រសៀល គឺ​ឆេះ​ផ្ទះ​បែរ​បណ្តែត​លើទឹក ​០២ ​ខ្នង​នៅ​ចំណុច​ទឹកទន្លេ ក្នុងភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា បែរ​ទី​១​ទំហំ ​៦ m x ៧ m សង់​ពី​ឈើ​ប្រក​ស័ង្ក​សី និង បែរ​ទី​២​ទំហំ​៤ m x ៥ m ​សង់​ពី​ឈើ​ប្រក់​ស័ង្ក​សី។​ ផ្ទះ​បែរ​ទាំង​០២ ​ខ្នង​នេះ ម្ចាស់​តែមួយ​មានឈ្មោះ​ ឌិន យាំង​អែម ភេទ​ប្រុស អាយុ៥៨​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ​មូលហេតុ ឆ្លង​ចរន្តអគ្គិសនី។​

    ប៉ូលិស​បន្តថា ករណី​អគ្គិភ័យ​មួយ ឆេះ​ផ្ទះទឹក​បែ​ត្រី ខណៈ​ម្ចាស់​មិន​នៅផ្ទះ​ទេ គឺ​ចេញ​ទៅរក​នេសាទ​ត្រី​។ ពេល​ឆេះ​សមត្ថកិច្ច​ប៉ុស្តិ៍​និង​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​​ពន្លត់​ដែរ ប៉ុន្តែ​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់។​ សម្ភារៈ​ខូចខាត​រួមមាន ផ្ទះ​បែរ ចិញ្ចឹម​ត្រី ​២ ​ខ្នង​ (ម្ចាស់​តែ​០១​ឈ្មោះ​ឌិន យាំង​អែម ) និង​សម្ភារៈ ​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួន​។​ តែ​ករណីនេះ​មិន​បណ្តា​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​៕

Unnamed %285%29
adverise with khmeread
Loading ad ...