ប៉ូលិស​ខេត្ត​ព្រះសីហនុ​ឃាត់​ជនសង្ស័យ​ ៤ ​នាក់​ចែកចាយ​គ្រឿងញៀន​

    ព្រះសីហនុ ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុងព្រះសីហនុ បាន​បង្ក្រាប​ករណី​ជួញដូរ​ចែកចាយ​គ្រឿងញៀន ចំនួន ២ ​ករណី ផ្សេងគ្នា​ដោយ​ឃាត់​មនុស្ស​៤​នាក់។​

    ករណី​ទី​១- ថ្ងៃទី​១២​ មករា ​២០១៧ វេលា​ម៉ោង​៨​យប់​នៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ១-​ឈ្មោះ ថូ រ៉ាវី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​ និង​២-​ឈ្មោះ ស៊ុយ ទុំ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ។​

    ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​មេ​តំ​ហ្វេ​តា មីន ៨​​ កញ្ចប់​តូច, ទូរស័ព្ទ ៣​គ្រឿង និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន។​

    ករណី​ទី​២- ថ្ងៃទី​១២ ​មករា​ ២០១៧ វេលា​ម៉ោង៨ ​និង​១៥​នាទី យប់​នៅ​ក្រុមទី​៣៤ ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ ២ នាក់ គឺ​១-​ឈ្មោះ ​ភឿ​ក សា​រ៉​ត់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​និង ២-​ឈ្មោះ ប៊​ន ស្រអែម ភេទ​ស្រី អាយុ​៣០​ឆ្នាំ។​

    ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ៣​ កញ្ចប់ (​ធំ​២,​ តូច១), ​ទូរស័ព្ទដៃ​គ្រឿង។​

    បន្ទាប់មក​បញ្ជូនទៅ​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

Untitled 1 adverise with khmeread

មតិយោបល់