បើ​កុំព្យូទ័រ​យួរដៃ​របស់លោក​អ្នកមាន​ស្រមោច​រស់នៅ អនុវត្ត​វិធី​នេះ​ធានា​ស្រមោច​បបួលគ្នា​រត់ចេញ​ដោយ​មិនបាច់​ប្រឹង​

    ​ស្រមោច​លួច​ពួន​ក្នុង​កុំព្យូទ័រ​យួរដៃ​របស់​អ្នក​? ពិតណាស់ សត្វ​ស្រមោច​ពិតជា​រំខាន​ដល់​ការងារ​របស់​អ្នកខ្លាំង​ណាស់ ខណៈដែល​អ្នក​កំពុង​បរិភោគ​អាហារ ហើយ​ចុច​កុំព្យូទ័រ​ស្រាប់តែ​វា​មក​ខាំ​ដៃ​របស់​អ្នក​។​

​    ​យ៉ាងណាមិញ មាន​វិធីសាស្ដ្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ អ្នក​មិនចាំបាច់​ប្រើ​ថ្នាំ​គីមី​ដើម្បី​សម្លាប់​វា​នោះទេ​។ វិធី​នោះ​គឺ​៖
​    ​១. ត្រូវ​រក​ខ្ទះ​ឆា​មួយ ដាក់​ទឹក​ក្នុងនោះ និង​ត្រូវមាន​កែវ​បួន​ដើម្បី​ទ្រ​ពីក្រោម​កុំព្យូទ័រ​។​
​    ​២. បន្ទាប់មក​យក​សម ដាក់​លើ​កុំព្យូទ័រ ដើម្បី​បង្កើត​ផ្លូវ​មួយ​ឱ្យ​វា​ចាកចេញ​។​
​    ​៣. ទុក​វា​ចោល​មួយ​យប់ ព្រឹក​ឡើង​ស្រមោច​ចេញ​អស់រលីង​៕

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់