ក​ញ្ច្រោ​ង​ឆ្លងទន្លេ​ត្រជាក់​នៅ​អាល្លឺម៉ង់ លទ្ធផល​គឺ​ស្លាប់​កក​យ៉ាង​ចម្លែក​ដូច្នេះ​!

    ​អ្នកប្រមាញ់​ម្នា​ក់នៅ​ប្រទេស​អាល្លឺម៉ង់​បានបង្ហាញ​រូបភាព​កញ្ជ្រោង​មួយ​ក្បាល​កក​ក្នុង​ដុំ​ទឹកកក​បន្ទាប់ពី​វា​លង់ទឹក​ទន្លេ Danube ស្លាប់ ហើយ​លោក​បាន​ព្រមាន​ថា ត្រូវ​ប្រយ័ត្ន​គ្រោះថ្នាក់​ពេល​ឆ្លងទន្លេ​នេះ ព្រោះ​អាចធ្វើឱ្យ​ធ្លាក់​ទៅ​លង់​កក​ស្លាប់​បែប​នេះឯង​។​

​    ​លោក Franz Stehle បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន dpa កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ថា ដុំ​ទឹកកក​ដែលមាន​កញ្ជ្រោង​នេះ​ត្រូវបាន​ស្រង់​កាលពី​ថ្ងៃទី ២ ខែមករា ហើយ​បានដាក់​បង្ហាញ​នៅក្រៅ​សណ្ឋាគារ Fridingen របស់គាត់​។​

​    ​លោក​បាន​បន្តថា វា​មិនមែនជា​រឿង​ចម្លែក​អី​ទេ​ឡើយ​ដែល​សត្វពាហនៈ​លង់ទឹក​ហើយ​កក​បែបនេះ​ក្នុង​រដូវរងា​។ លោក​និយាយថា ពីមុនមក​លោក​ក៏​ធ្លាប់​ឃើញ​ក្តាន់ និង​ចចក​ព្រៃ​កក​ស្លាប់​ដូច្នេះ​ដែរ​៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...