samsung-banner
adverise with khmeread

គ្មាន​កាំបិត​ចោះ ឬ ប្រដាប់​គាស់​សំបក​កំប៉ុង​អាហារ​? ប្រើតែ​ស្លាបព្រា​បាយ​មួយ​ជាការ​ស្រេច​!

1

    ​ជាធម្មតា​ទេ អាហារ​កំប៉ុង​ដែល​ស្រោប​ជិតឈឹង​គឺ​តម្រូវឱ្យមាន​ប្រដាប់​គាស់ ឬ​ប្រដាប់​ចោះ (​កាំបិត​ចោះ​) ទើប​អាច​បើក​គម្រប​កំប៉ុង​អាហារ​នោះបាន ហើយ​នៅ​កម្ពុជា​យើង អាហារ​កំប៉ុង​របៀបនេះ​ភាគច្រើន​គឺ​ទឹកដោះគោ​ខាប់​។ ប៉ុន្តែ​ប្រសិនបើ​លោក​អ្នករក​មិនឃើញ​ប្រដាប់​ចោះ​ទាំងនេះ​ទេ តើ​ត្រូវធ្វើ​ដូចម្តេច​? ចម្លើយ​គឺ​ងាយស្រួល​បំផុត យក​ស្លាបព្រា​មក​ដោះស្រាយ​បញ្ហា​។

 

​    ​ដំបូង លោកអ្នក​ត្រូវ​កាន់​ស្លាបព្រា​បាយ​បែរមុខ​បញ្ច្រាស​ទៅមុខ រួច​ប្រឹង​ចុច​ខួង​គែម​គម្រប​កំប៉ុង​នោះ​ឱ្យ​ខ្លាំង ហើយ​ខួង​វា​ចុះឡើង​ឱ្យបាន​ច្រើនដង វា​នឹង​របើក​ជាក់​ជាមិនខាន​។ បន្ទាប់មកទៀត ប្រសិនបើ​លោកអ្នក​ចង់​គាស់​គម្រប​កំប៉ុង​នោះ​ឱ្យ​របើក​ធំ លោកអ្នក​គ្រាន់តែ​បន្ត​យក​ស្លាបព្រា​នោះ​ឆ្កៀល​ជុំវិញ​សំបក​កំប៉ុង​ជាការ​ស្រេច​។ 

​    ​* ប្រយ័ត្ន​៖ វិធី​នេះ​អាចធ្វើឱ្យ​មុត​ដៃ​ដោយ​ប្រការ​ណាមួយ ដូច្នេះ​នៅពេល​អនុវត្ត​ត្រូវមាន​ការប្រុងប្រយ័ត្ន​ដៃ​ឱ្យ​មែនទែន​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់