បុរស​កាណាដា ថត​បាន​ទិដ្ឋភាព​ពន្លឺ​អ​ច្ឆិ​រយៈ​នៅ​កណ្តាលអធ្រាត្រ មើលទៅ​ស្រស់ស្អាត​ដូច​ពន្លឺភ្លើង​ក្នុង​រឿង Star Trek

    ​នៅវេលា​ម៉ោង ១ និង ៣០ នាទី​ទៀបភ្លឺ​ថ្ងៃទី​១៣​មករា ខណៈ​មនុស្ស​ជាច្រើន​នៅ​ខេត្ត Ontario ប្រទេស​កាណាដា​កំ​ពុល​លង់លក់​ក្នុង​ដំណេក លោក Timothy Joseph Elzinga បាន​បំពេរ​កូន​កំពុង​យំ​របស់គាត់ បន្ទាប់មក​គាត់​បាន​សំឡឹងមើល​ក្រៅ​បង្អួច​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ Mashable ថា "​ខ្ញុំ​បានឃើញ​ពន្លឺ​ឆ្នូត​ដូច​ក្នុង​រឿង Star Trek ឬ Close Encounters of the Third Kind"​។​

​    ​ពន្លឺ​បញ្ឈរ​ពណ៌​ក្រហម ខៀវ ទឹកក្រូច និង​សបាន​បង្ហាញឡើង​នៅពេល​ពន្លឺ​ចាំង​ផ្លាត​ទៅនឹង​ផ្ទាំង​ទឹកកក​ភ្លឺ​ដូច​ត្បូង​ចរណៃ​។ ពន្លឺ​ដែល​គេ​ហៅថា Light Pillar ជាទូទៅ​តែង​ត្រូវបាន​ប្រទះឃើញ​នៅ​តំបន់​ប៉ូល​ប៉ុន្តែ​អាច​លេចឡើង​នៅ​តំបន់​រយៈទទឹង​ទាប​នៅក្នុង​សីតុណ្ហភាព​កក​ផងដែរ​៕

​ប្រភព៖បរទេស

 

2 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...