មិន​នឹកស្មាន ម៉ាស​ធម្មជាតិ​នេះ​ប្រើតែ​ពីរដង ឃើញ​ប្រសិទ្ធភាព​កម្ចាត់​ស្នាម​ជ្រួញ និង​ស្នាម​មុន

    ​ស្បែក​គឺជា​សញ្ញា​មួយ​នៃ​សុខភាព ភាព​រីករាយ និង​សុខុមាលភាព​។ ប្រសិនបើ​អ្នកមាន​មុខមុន ស្នាម​ជាំ​ជ្រួញ និង​សម្លាក អ្នក​ប្រហែលជា​ពិបាក​ចុះសម្រុង​នឹង​សង្គម ដោយសារ​មនុស្ស​ភាគច្រើន​គឺ​រើសអើង​ទៅលើ​រូប​សម្រស់​។​

​    ​ដោយឡែក អ្នក​បាន​ទៅរក​វិធីសាស្ត្រ​ជាច្រើន​ក្នុង​ព្យាបាល និង​អស់ប្រាក់​ជាច្រើន ដើម្បីឱ្យ​មានមុខមាត់​ស្អាត​។ ប៉ុន្ដែ​អ្នក ដែល​អាចមាន​លទ្ធភាព​ចំណាយ​ខ្ពស់ ព្យាបាល​មុខ​បាន​គឺមាន​តិចតួច​ណាស់​។ 

​    ​ប៉ុន្តែ​លោកអ្នក​នឹងមិន​ខ្វាយខ្វល់​ពី​រឿង​មុខមុន ស្នាម​ជាំ ស្នាម​ជ្រួញ និង​ស​ន្លាត​ទៀត​ទេ នៅពេល​អនុវត្ត​វិធីសាស្ត្រ​ខាងក្រោម​នេះ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ទឹកដោះគោឆៅ ឬ​យ៉ា​អួ ១ ស្លាបព្រា​បាយ​។​

​    ​* របៀប​ធ្វើ និង​ប្រើប្រាស់​៖
​    ​លាយ​គ្រឿងផ្សំ​ចូលគ្នា​ឱ្យ​សព្វ និង​យក​សំឡី​ជ្រលក់​លាប​លើ​មុខ ទុកចោល ១៥ នាទី​សឹម​លាងមុខ​ចេញ​។ អនុវត្ត​រាល់ថ្ងៃ ឬ ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ព​ន្លឿ​ន​ឱ្យ​ជាសះស្បើយ​។ លោកអ្នក​គ្រាន់តែ​បិត​លើ​មុខ​ពីរ​ថ្ងៃ​ជាប់ នឹង​ឃើញ​ប្រសិទ្ធភាព​របស់​វា​បាត់ទៅហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត