ដំបូង​គ្រាន់​ជា​មិត្ត​ធម្មតា​ពេល​ស្និទ្ធស្នាល​ខ្លាំង​ក្លាយជា​សង្សារ ទាក់ទង​គ្នា​ពេញៗ​មួយថ្ងៃ​មិនដែល​លស់​សោះ​! តែ​ថ្ងៃមួយ​ខាង​ប្រុស​លែង​ទាក់ទង​មក​នាង​...​រឿងហេតុ​មិន​នឹកស្មាន​ដល់​ក៏បាន​កើតឡើង​

    ​នេះ​ជា​សាច់រឿង​អំពី​បុរស​និង​នារី​ម្នាក់​។ ពួកគេ​ធ្លាប់ជា​មិត្តភក្តិ​ជិតស្និទ្ធ និយាយ​គ្នា​តាម​ទូរស័ព្ទ​រាប់​ម៉ោង និង​ផ្ញើ​សារ​ឱ្យ​គ្នា​មិនចេះ​ជិនណាយ​ពេញៗ​មួយថ្ងៃ​។ មិនដែល​មាន​ថ្ងៃ​ណាមួយ ដែល​អ្នក​ទាំងពីរ មិនបាន​ទាក់ទង​គ្នា និង​ជជែក​គ្នា​នោះឡើយ​។ អ្វីៗ​គ្រប់យ៉ាង​គឺ​រលូន​ល្អឥតខ្ចោះ​។ ពួកគេ​ធ្លាប់​រីករាយ​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង​បំផុត រហូត​ស្រឡាញ់គ្នា​ដោយ​មិនដឹង​ខ្លួន​។ 

​    ​ប៉ុន្តែ​ថ្ងៃមួយ​ខាង​ប្រុស​មិនបាន​តេ​ទៅរក​ខាង​ស្រី​ពេញ​មួយថ្ងៃ​។ ខាង​ស្រី​បារម្ភ​ជាខ្លាំង ហើយ​ដឹងថា​ច្បាស់​ជាមាន​រឿង​អី​មិន​ស្រួល​កើតឡើង​ហើយ​។ នៅ​យប់នោះ នាង​សម្ងំ​យំ​ក្នុង​បន្ទប់​តែម្នាក់ឯង ដោយ​ដឹងថា​គ្រានោះ​ហើយ​ទើប​នាង​ដឹងខ្លួន​ថា គាត់​មានន័យ​ប៉ុនណា​សម្រាប់​នាង​។ នៅ​ព្រឹក​បន្ទាប់ នាង​ស្រាប់តែ​ទទួល​ការហៅ​ទូរស័ព្ទ​ទាំង​ព្រលឹម​អុល​។ លេខ​តេ​មក​នោះ​គឺជា​បុរស​ជាទី​ស្រឡាញ់​របស់​នាង​។ 

​    ​បុរស​: សួស្តី​
​    ​នារី​: អូន​សប្បាយចិត្ត​ណាស់ដែ​លបង​បាន​តេ​មក​អូន តើ​មានរឿង​អី​កើតឡើង​ម្សិលមិញ​?
​    ​បុរស​: បង​ជាប់រវល់​។​
​    ​(​បន្ទាប់ពី​ស្ងាត់​មួយសន្ទុះ​)
​    ​បុរស​: បង​យល់​គិតថា​យើង​ឈប់​ទាក់ទង​គ្នា​ត្រឹមហ្នឹង​ចុះ​!
​    ​នារី​: ហេតុអ្វី​បង​ធ្វើបែបនេះ​? 
​    ​បុរស​: សុំទោស​! លា​ហើយ​។​

​    ​បន្ទាប់ពី​បុរស​នោះ​ចុច​បិទ​ទូរស័ព្ទ នាង​មាន​ការតក់​ស្ល​ត់​ជាខ្លាំង​។ នាង​មិន​យល់​សោះ​ថា​មានរឿង​អ្វី​កើតឡើង ហើយ​ចាប់ផ្តើម​មាន​អារម្មណ៍​ឯកោ លែងមាន​អ្នកត្រូវការ និង​ខូចចិត្ត​ស្ទើរ​ស្លាប់​។ បន្ទាប់ពី​គិត​មួយសន្ទុះ​ធំ នាង​បាន​សម្រេចចិត្ត​សាកល្បង​ជា​លើកចុងក្រោយ ដើម្បីឱ្យ​គាត់​ត្រឡប់មករ​កនាង​វិញ​។ ដូច្នេះ នាង​ក៏បាន​ចុច​តេ​ទៅ​គាត់​។ 

​    ​នារី​: សួស្តី​
​    ​បុរស​: ហេតុ​អី​នាង​តេ​មក​ខ្ញុំ​ទៀត ក្រែង​ខ្ញុំ​ប្រាប់ថា​ដាច់​គ្នា​ហើយ​ទេតើ​?
​    ​នារី​: អូន​សុំ​សួ​របង​មួយ​បានទេ​? 
​    ​បុរស​: សួរ​មក​ចុះ​
​    ​នារី (​ដោយ​តាំងចិត្ត​ក្លាហាន​): តើ​បង​មិនកើត​អី​ឯណា មែន​ទេ​?

​    ​នាង​ព្យាយាម​និយាយ​ទៅ​គាត់​ទាំងអស់​សង្ឃឹម​តែ​គាត់​មិន​ព្រមឆ្លើយ​ហើយ​ដាក់​ទូរស័ព្ទ​ចុះ​។ ពេលនោះ​នាង​បាន​ចាក​ចេញពីផ្ទះ​ភ្លាម​ដើម្បី​ទៅ​ជួប​គាត់​ដោយផ្ទាល់​។ ប៉ុន្មាន​ម៉ោង​ក្រោយមក បុរស​ជា​សង្សារ​បានទទួល​ការ​តេ​ទូរស័ព្ទ ដែលជា​លេខ​របស់​នាង​។ បុរស​ប្លែក​មុខ​ម្នាក់​គឺជា​អ្នក​លើក​ទូរស័ព្ទ​នាង ហើយ​ប្រាប់​ទៅ​គាត់​ថា នារី​ម្ចាស់​ទូរស័ព្ទ​ត្រូវ​ឡាន​បុក​របួស​ធ្ងន់ធ្ងរ​ណាស់​។ គាត់​ក៏​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជួប​នាង​។ គាត់​បាន​អង្គុយ​ក្បែរ​នាង កាន់​ដៃ​នាង​ទាំង​ទឹកភ្នែក​។ ពេល​នាង​ដឹងខ្លួន​...

​    ​បុរស​: បង​សុំទោស វា​ជា​កំហុសរ​បស់បង​ទាំង​ស្រុក​ដែល​អូន​ក្លាយជា​បែបនេះ ប៉ុន្តែ​...​បង​សន្យាថា​បង​នឹង​សង​អូន​វិញ​នូវ​អ្វីៗ​គ្រប់យ៉ាង​។ 
​    ​នារី​: អូន​ប្រហែលជា​មិន​រស់​ទេ របួស​អូន​ធ្ងន់ធ្ងរ​ណាស់​។​
​    ​បុរស​: កុំ​និយាយ​ដូច្នេះ​អី​។​
​    ​នារី​: ប្រាប់​អូន​មក ហេតុ​អី​បានជា​សុំ​បែក​ពី​អូន​?

​    ​ទាក់ទិន​នឹង​ចម្លើយ​ដ៏​លំបាក​មួយ​នេះ បុរស​ជា​សង្សារ​បាន​ប្រាប់​នាង​ថា គាត់​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ គាត់​មិន​ចង់ឱ្យ​នាង​បារម្ភ​ទេ ព្រោះ​គាត់​មិនអាច​រស់​បានយូរ​ទេ​។ 

​    ​បុរស​នោះបាន​បន្តទៀតថា​: "​បង​ធ្វើបែបនេះ​គឺ​ព្រោះតែ​បង​ស្រឡាញ់​អូន​ខ្លាំងណាស់​...!!!"
​    ​ខាង​ស្រី​តប​វិញ​ថា "​អូន​ក៏​ស្រឡាញ់​បង​ដែរ​..." ហើយ​បេះដូង​នាង​ក៏​ឈប់​ដើរ ដង្ហើមចុងក្រោយ​របស់​នាង​ក៏​ផុតរលត់​ពី​រាងកាយ​។ ប្រហែល ១០ នាទី​ក្រោយមក ខាង​ប្រុស​ក៏​គាំងបេះដូង​ស្លាប់​តាម​នាង​ដែរ ព្រោះ​គាត់​យល់ថា​គាត់​រស់​ប៉ុន​ហ្នឹង​គឺ​អស់ចិត្ត​ហើយ ដែល​បានដឹងថា​នាង​ស្លាប់​ដោយសារ​គាត់​។ 

​    ​* គំនិត​អប់រំ​: ប្រសិនបើ​អ្នក​ស្រឡាញ់​នរណាម្នាក់ សូមកុំ​លាក់បាំង​អារម្មណ៍​ចំពោះ​គ្នា​។ កុំ​លាក់​បញ្ហា លាក់​អារម្មណ៍​ពី​មនុស្ស​ដែល​ស្រឡាញ់​យកចិត្តទុកដាក់​ចំពោះ​អ្នក​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត