តើ​ត្រូវ​ធ្វើយ៉ាងណា ប្រសិនបើ​អ្នក​ត្រូវ​តេ​ទៅ​លេខ ៩៩៩ ជាបន្ទាន់ ក្នុងស្ថានភាពមិនអាច​និយាយបាន​?

    ​គង់តែ​មាន​ពេល​ណាមួយ​ក្នុង​មួយ​ឆាកជីវិត​នេះ យើង​នឹង​ជួប​រឿង​អាសន្ន​ចៀស​មិន​រួច​នោះឡើយ​។ ជាក់ស្តែង​ករណី​នៅពេល​លោកអ្នក​ត្រូវការ​តេ​ទៅ​សេវា​សង្គ្រោះបន្ទាន់ ៩៩៩ ប៉ុន្ដែ​បើ​ហ៊ាន​តែ​និយាយ​នឹង​គ្រោះថ្នាក់​ទាំង​ខ្លួនឯង និង​មនុស្ស​ជុំវិញខ្លួន​។​

​    ​នៅពេល​អ្នក​តេ​ទៅ ៩៩៩ អ្នកប្រតិបត្តិ​ការ​នឹង​សួរ​សេវា​អ្វីដែល​អ្នក​ចង់បាន​។ ប្រសិនបើ​អ្នក​ស្ងាត់ស្ងៀម​មិន​និយាយ​អ្វី​សោះ ក្រុម​ជួយសង្គ្រោះ​ណែ​នាំឱ្យ​លោកអ្នក​ក្អក ឬ​ធ្វើ​សំឡេង​ផ្សេង​ដើម្បី​ជាស​ញ្ញា​ប្រាប់ថា លោកអ្នក​កំពុង​ជួប​គ្រោះអាសន្ន​ត្រូវ​ការជួយ​បន្ទាន់​។​

​    ​ប៉ុន្ដែ​អ្នកនឹង​ធ្វើ​អ្វី ប្រសិនបើ​អ្នកធ្វើ​ឱ្យមាន​សំឡេង​រំខាន​ដែល​អាចឱ្យ​អ្នក​វាយប្រហារ​សំដៅ​រក​អ្នក ដូច្នេះ​អ្នក​ត្រូវតែ​បន្ត​ស្ងាត់​ទៀត​ឬ​យ៉ាងណា​?

​    ​ចម្លើយ​គឺ​តេ​ទៅ​លេខ ៥៥​។ សេវា​សង្គ្រោះបន្ទាន់​បានប្រកាសថា ប្រសិនបើ​ពួកគេ​ទទួលបាន​ការ​តេ​ចូល ប៉ុន្ដែ​មិនមាន​ឮ​សំឡេង​អ្វី​សោះ ពួកគេ​នឹងមិន​ធ្វើការ​ស៊ើបអង្កេត​នោះទេ​។​

​    ​ប៉ុន្ដែ​កាលពី​ថ្មីៗ​នេះ​ពួកគេ​បាន​រំលឹក​ឡើងវិញ សម្រាប់​ការហៅ​ចូល​លេខ​សង្គ្រោះបន្ទាន់​អាច​ជូនដំណឹង​ប៉ូលិស​បាន​ដោយ​មិនចាំបាច់​បញ្ចេញ​សំឡេង​នោះឡើយ​។​

​    ​និតិ​វិធី​ដ៏​ត្រឹមត្រូវ​នេះ​គឺ​គេ​ហៅ​វា​ថា ដំណោះស្រាយ​ស្ងាត់ (Silent Solutions) ប៉ុន្ដែ​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​អំពី​រឿងនេះ​៕

ប្រភព៖បរទេស

Phone danger
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...