បង្គា​អប់​មីសួ​ឆ្នាំងដី​! អ្នក​មិនចេះ​ធ្វើ​ម្ហូប​សោះ ក៏​អាច​ធ្វើបាន ហើយ​រសជាតិ​មិន​ចាញ់​ចុងភៅ​ដៃឯក​ប៉ុន្មាន​ទេ​

    ​បង្គា​អប់​មីសួ ស្តាប់ទៅ​ហាក់បីដូចជា​ពិបាកធ្វើ​ណាស់ ក៏ប៉ុន្តែ​វា​ប្រើ​រយៈពេល​ខ្លី​ក្នុងការ​ចម្អិន​ប៉ុណ្ណោះ​។​

​    ​គ្រឿងផ្សំ​៖
​    ​- បង្គា និង​មីសួ (​បង្គា​ធ្វើឱ្យ​ស្អាត​, មីសួ​យកទៅ​ត្រាំ​ទឹក​ឱ្យ​រីក រួច​ស្រង់​ចេញ​ទុកឱ្យ​មួយអន្លើ​)
​    ​- សាច់ជ្រូក​បី​ជាន់ (​ហាន់​ស្ដើងៗ​)
​    ​- ឃិនឆាយ​ធំ​មួយ​បាច់​តូច​
​    ​- គ្រឿង​ឆ្នាំងដី (​ពីរ​កញ្ចប់​) និង​ម្រេចខ្មៅ​

​    ​វិធី​ធ្វើ​៖
​    ​- រៀប​សាច់ជ្រូក​បី​ជាន់​ដាក់​ក្នុង​ឆ្នាំង ឬ​ឆ្នាំងដី 
​    ​- លាយ​គ្រឿង​ឆ្នាំងដី​ជាមួយ​មីសួ​ឱ្យ​សព្វ រួច​ដាក់​ពីលើ​សាច់ជ្រូក​បី​ជាន់​ក្នុង​ឆ្នាំងដី​
​    ​- រោយ​គ្រាប់​ម្រេចខ្មៅ​ពីលើ​មីសួ រួច​រៀប​បង្គា​ចូល ហើយ​រោយ​ម្សៅ​ម្រេច​ពីលើ​បង្គា បន្ទាប់មក​យកទៅ​ចម្អិន​មួយសន្ទុះ​បើកភ្លើង​តិចៗ មួយ​ឆ្អិន​បង្គា​
​    ​- ចុងក្រោយ​ដាក់​ឃិនឆាយ​ធំ​ចូលក្នុង​ឆ្នាំង​ហើយ​ផ្ងំ​ទុក​រយៈពេល ៣ ទៅ ៤ នាទី​ជាការ​ស្រេច​

​    ​បញ្ជាក់​៖ រូបមន្ត​នេះ​មិនចាំបាច់​ដាក់​ទឹក​ទេ ព្រោះ​ខ្លាញ់ជ្រូក​នឹង​ហៀរ​ចេញមក​សព្វ​បាតឆ្នាំង ញ៉ាំងឱ្យ​អាហារ​មានឱជារស​ល្មម​គ្រប់គ្រាន់​៕

0
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...